បច្ចេកវិទ្យា

ចិន បាញ់បង្ហោះផ្កាយរណប ឃ្លាំស៊ើបការណ៍តំបន់ដាច់ស្រយាល ខ្នាតតូច០១គ្រឿង សម្រាប់ប្រទេសអេក្យូពី

តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ថា នៅថ្ងៃសុក្រនេះ ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ តំបន់ដាច់ស្រយាលចំនួន០១គ្រឿង សម្រាប់ប្រទេសអេក្យូពី ដែលជាផ្កាយរណបលើកដំបូងបង្អស់ របស់ប្រទេសនៅក្នុងទ្វីបអាហ្វ្រិក ក្នុងគោលបំណងដើម្បីជួយដល់ ការស្រាវជ្រាវរបស់ប្រទេស អំពីការបំរ៉ែលបំរួលអាកាសធាតុ ។

ផ្កាយរណបខ្នាតតូចដែលជាប្រភេទ ផ្កាយរណបស៊ើបការណ៍តំបន់ដាច់ស្រយាល ដែលបានបរិច្ចាគដល់ប្រទេសអេក្យូពីដោយប្រទេសចិន បានបញ្ជូនទកាន់ទីអវកាសទាំងអស់គ្នា ជាមួយគ្នានោះដែរមានផ្កាយរណបចំនួន០៨គ្រឿងផ្សេងទៀត ដែលបានរុញច្រានដោយគ្រាប់រ៉ុក្កែត Long March-4B ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយ រណបតៃយួន នៅក្នុងខេត្តសានស៊ី ភាគខាងជើងនៃប្រទេសចិន ។

លេខាធិការដ្ឋានអវកាសជាតិចិន បានឲ្យដឹងថា ផ្កាយរណបមានទម្ងន់៦៥គីឡូក្រាម និងបានរចនាឡើងដែល មានអាយុកាល២ឆ្នាំ ដែលអាចចាប់យកទិន្នន័យ នៅតំបន់ដាច់ស្រយាលសម្រាប់វិស័យកសិកម្ម ព្រៃឈើ អភិរក្សទឹក រួមទាំងការទប់ស្កាត់គ្រោះមហន្តរាយ និងធារាសាស្ត្រផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top