កីឡា

ចំណាត់ថ្នាក់ របស់ FIFA៖ ម្ចាស់ផ្ទះកាតាឡើង ដល់ចំណាត់ថ្នាក់ទី ៥៥ ខណៈ បែលហ្ស៊ិកឈរ នៅលំដាប់កំពូល

ZURICH៖ប្រទេសកាតា បានធ្វើការផ្លាស់ប្តូរ ចំណាត់ថ្នាក់ធំជាងគេ ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA នៅឆ្នាំ ២០១៩ ក្រោយពីឈ្នះពានរង្វាន់ អាស៊ី “Asian Cup” រីឯប្រទេសប៊ែលហ្សិក នៅលំដាប់ កំពូលតារាងទៅវិញ យោងតាមការចេញផ្សាយពីគេហទំព័រ ជប៉ុនធូដេ។

ចំណាត់ថ្នាក់ចុងឆ្នាំរបស់ FIFA ដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ បានដាក់ប្រទេសប៊ែលហ្សិកឈរ នៅចំណាត់ថ្នាក់លេខ ១ សម្រាប់ឆ្នាំទី២ជាប់ៗគ្នា។ កាតាបានចាប់ផ្តើម ប្រកួតក្នុងព្រឹត្តិការណ៍ Asian Cup កាលពីខែមករា ក្នុងនាមជាក្រុមលេខ ៩៣ ពិភពលោក និងលោតបាន៣៨ កន្លែងឈរនៅ លេខ៥៥ បន្ទាប់ពីបានផ្តួលជប៉ុននៅ វគ្គផ្តាច់ព្រ័ត្រ។

ម្ចាស់ពានរង្វាន់ បាល់ទាត់ពិភពលោក ឆ្នាំ២០២២ បានរក្សាកន្លែង ដដែលរហូតដល់មួយឆ្នាំរាប់បញ្ចូល ទាំងការលេង ជាក្រុមត្រូវបាន អញ្ជើញនៅ Copa America និងនៅក្នុងការប្រកួតជម្រុះ សម្រាប់ព្រឹត្តិការណ៍ អាស៊ីឆ្នាំ ២០២៣ ។

ប្រទេសកាតាដែលមិនធ្លាប់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួត World Cup ពីមុនត្រូវបានគេចាត់ថ្នាក់ខ្ពស់ ជាងម្ចាស់ផ្ទះរុស្ស៊ីពីមុន នៅលេខ ៧០ នៅពេលការប្រកួតនោះ ចាប់ផ្តើមនៅខែមិថុនាឆ្នាំ ២០១៨ ។ FIFA បានកែប្រែរបៀបដែលចំណាត់ថ្នាក់ ត្រូវបានគណនាចាប់ តាំងពីការប្រកួតបាល់ ទាត់ពិភពលោកឆ្នាំ ២០១៨ ។

ប្រទេសជប៉ុនក៏ស្ថិតក្នុងចំណោម ប្រទេសដ៏ធំបំផុតនៅឆ្នាំនេះ ពីលេខ៥០ រហូតដល់ក្លាយជាក្រុមកំពូលនៅអាស៊ីនៅលេខ ២៨ ។ ម្ចាស់ជើងឯកអាហ្រ្វិក អាល់ហ្សេរីបានធ្វើការផ្លាស់ប្តូរធំជាងគេទី ២ ដោយបានកើនឡើងចំនួន ៣២ កន្លែងឈរនៅលេខ ៣៥ ចាប់តាំងពីដើមឆ្នាំនេះ។

នៅទ្វីបអឺរ៉ុប កូសូវ៉ូបានកើនឡើង១៦ កន្លែងដល់លេខ ១១៥។ ការប្រកួតបន្ទាប់សម្រាប់ប្រទេសស មាជិកថ្មីរបស់ FIFA គឺការប្រកួតជម្រុះ នៅខែមីនាសម្រាប់ព្រឹត្តិការណ៍អ៊ឺរ៉ុប ជើងឯកឆ្នាំ ២០២០ “2020 European Championship”៕ ដោយ៖លី ភីលីព

Most Popular

To Top