កីឡា

Neymar ផ្ញើសារលាគ្រូបង្វឹកប្រេស៊ីល លោក Tite

Neymar បានធ្វើការផ្ញើសារជាសាធារណៈ ក្នុងការថ្លែងអំណរគុណដល់គ្រូបង្វឹកលោក Tite នៅក្រោយការប្រកាសលាលែងចេញពីតំណែងរបស់លោកពីការងារជា គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលពោលគឺនៅក្រោយពេល ដែលលទ្ធផលដែលមិនសូវជោគជ័យក្នុងការប្រកួត បាល់ទាត់ពិភពលោកនៅកាតានាពេលកន្លងមកនេះ។

ប្រេស៊ីលបានបំបាក់ក្រុមខ្លាំងជាច្រើនមុនឡើងទៅដល់វគ្គ១៦ក្រុម ចុងក្រោយប៉ុន្តែបែរជាបរាជ័យត្រឹមបាល់កាត់សេចក្តី១១ម៉ែត្រជាមួយនឹងក្រុមក្រូអាតទៅវិញ គឺជាលទ្ធផលដែលមិននឹកស្មាន ឡើយសម្រាប់អ្នកគាំទ្រនិងជាពិសេសម្រាប៉គ្រូបង្វឹកលោក Titeតែម្តង។

Neymar​បានសរសេរថា បញ្ជាក់អារម្មណ៍សោកសៅចំពោះ ដំណឹងនេះថា៖ខ្ញុំពិតអរគុណអ្វីគ្រប់យ៉ាងនូវ មេរៀនដែលអ្នកបានបង្រៀនខ្ញុំនិងក្រុមរបស់យើងទាំងមូល។ អ្នកនឹងក្លាយទៅជាគ្រូបង្វឹក ដ៏ល្អបំផុតមួយរបស់យើងជារៀងរាល់រហូតទោះបីជាកន្លងមកយើងធ្លាប់មានបញ្ហា មួយចំនួនជាមួយគ្នាក្តី។យើងធ្លាប់មាន ពេលវេលាល្អៗជាមួយគ្នាជាច្រើនហើយក៏ពេលវេលាដែលឈឺចាប់ ជាមួយគ្នាផងដែរប៉ុន្តែនោះគឺជាអ្វីដែល យើងសមនឹងទទួលបានរួមគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top