ព័ត៌មានអន្តរជាតិ

រុស្សី ចង្អុលបង្ហាញថាពេល ណាដែលជម្លោះនៅអ៊ុយក្រែន គួរត្រូវបានបញ្ចប់

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសរុស្សីលោក Sergy Lavrov កាលពីថ្ងៃពុធបានធ្វើការលើកឡើងថា ជម្លោះនៅអ៊ុយក្រែន នឹងអាច បញ្ចប់ទៅនៅពេលណាដែលអ៊ុយក្រែន នឹងបញ្ចប់បញ្ចេញសង្គមភាព ដែលគម្រាមកំហែង ដល់ទីក្រុងមូស្គូ និងការរើសអើងប្រឆាំងនឹងក្រុមអ្នកតំណាងរបស់រុស្ស៊ី។

លោករដ្ឋមន្ត្រីបានបន្តថាស្ថានភាពបច្ចុប្បន្ននៃ ការប្រឈមមុខដាក់គ្នានោះ កើតឡើងក៏ដោយសារតែបញ្ហាព្រួយបារម្ភ អំពីបញ្ហាសន្តិសុខប៉ុណ្ណោះ ហើយនៅពេលដែលត្រូវបាន សួរពីក្រុមអ្នកកាសែតថាជម្លោះនេះ នឹងអាចបញ្ចប់ទៅ ក្នុងឆ្នាំនេះដែរឬទេលោក រដ្ឋមន្ត្រីបាបន្ថែមថាគោលបំណងនៃការធ្វើប្រតិបត្តិយោធាពិសេសរបស់រុស្សីគឺក្នុងគោល
បំណងដើម្បីដកក្តីបារម្ភផ្នែកសន្តិសុខចេញពីរុស្សីប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបានពន្យល់ទៀតថា៖ជម្លោះ នឹងអាចធូរស្រាលឬត្រឡប់ទៅ រកភាពដើមវាអាស្រ័យទៅលើបណ្តាប្រទេស ជិតខាងរបស់រុស្សី ដែលមានទាំងអ៊ុយក្រែន ផងគួរតែបញ្ឈប់ សកម្មភាពកសាងហេដ្ឋារចនា សម្ព័ន្ធយោធា ដែលបង្កការគម្រាមកំហែងទៅដល់ប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top