ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ផ្អាកការសម្រេចចិត្ដ ក្នុងការបញ្ជូនរថក្រោះ ទៅកាន់អ៊ុយក្រែន

ប៊ែរឡាំង៖ អាឡឺម៉ង់ មិនទាន់សម្រេចចិត្តថាតើខ្លួន នឹងបញ្ជូនរថក្រោះប្រយុទ្ធ Leopard ផលិតដោយអាល្លឺម៉ង់ ទៅកាន់អ៊ុយក្រែនទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសនេះ លោក Boris Pistorius បានឲ្យដឹងកាលពីថ្ងៃសុក្រថា “មានហេតុផលល្អ សម្រាប់ការចែកចាយ មានហេតុផលល្អប្រឆាំងនឹងវា” ។

លោក Pistorius បានលើកឡើងថា ក្រសួងរបស់លោក នឹងពិនិត្យមើលស្តុករថក្រោះ Leopard របស់ប្រទេស សម្រាប់ការចែកចាយ ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ លោកថា “យើង​កំពុង​រៀបចំ​សម្រាប់​ព្រឹត្តិការណ៍​ទាំងអស់​”។

ការបញ្ជូនយានប្រយុទ្ធថ្មើរជើង Marder ធុនស្រាលជាងមុន ដែលបានប្រកាស នៅដើមខែធ្នូ ឆ្នាំ២០២២ ត្រូវបានរិះគន់ ដោយអ្នកខ្លះថា បានរៀបចំមិនគ្រប់គ្រាន់។ យោងតាមក្រសួងការពារជាតិ (BMVg) វាមិនច្បាស់នោះទេថា នៅពេលណាដែលរថយន្តទាំងនោះ នឹងមកពីណា។

ជំនួសឱ្យរថក្រោះ Leopard លោក Pistorius បានប្រកាសពីការចែកចាយរថក្រោះ Marder និង Gepard បន្ថែមទៀត ព្រមទាំងប្រព័ន្ធមីស៊ីល ពីដីទៅអាកាស Patriot ។ ជាមួយនេះ តម្លៃនៃការគាំទ្រ ផ្នែកយោធារបស់ប្រទេសអាល្លឺម៉ង់ សម្រាប់អ៊ុយក្រែន គឺឈានដល់ ៣,៣ពាន់លានអឺរ៉ូ (៣,៦ពាន់លានដុល្លារអាមេរិក) ។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក បានបង្កើនការគាំទ្ររបស់ខ្លួន ដល់អ៊ុយក្រែនចំនួន ២,៥ពាន់លានដុល្លារអាមេរិក ដល់ ២៦,៧ ពាន់លានដុល្លារអាមេរិក។ កញ្ចប់​ថ្មី​នេះ​ រួម​មាន​រថយន្ត​ប្រយុទ្ធ​ថ្មើរជើង Bradley ចំនួន ៥៩ គ្រឿង៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top