Event

អ្នកកោះកុង រាំបែកផ្សែងហើយប៉ុណ្ណេះ! ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា នាំឌីជេស្រស់ស្អាត JINNICHA ដ៏ល្បីមកពីប្រទេសថៃ និង កញ្ញា យូរី រួមទាំងហ្សូណូ ទៅឆ្លងឆ្នាំនៅមុខ សាលាខេត្ត តែម្តង

កោះកុង៖ ៣ ឆ្នាំផ្ទួនៗ ដែលក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានផ្តល់ភាពសប្បាយរីករាយដល់ អ្នកខេត្តកោះកុងក្នុងអំឡុងពេល យប់ឆ្លងឆ្នាំសកលជារៀងរាល់ឆ្នាំ តាមរយៈការប្រគំតន្ត្រីរយៈពេល២យប់ ចុងក្រោយនៃឆ្នាំនីមួយៗ។

ឆ្នាំនេះកាន់តែពិសេសដោយសារតែ នឹងមានវត្តមានចូលរួមចាក់ភ្លេងចង្វាក់ EDM ពីកញ្ញា JINNICHA ដែលជាឌីជេដ៏ល្បីមក ពីប្រទេសថៃ រួមជាមួយបទចម្រៀង កន្រ្តាក់អារម្មណ៍ពីកញ្ញា យូរី និង ហ្សូណូផងដែរនៅយប់ ថ្ងៃទី៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅបរិវេណមុខសាលា ខេត្តតែម្តង។ បន្ថែមពីនេះ លោកអ្នកក៏អាចទទួលបានបទពិសោធន៍ នៃការភ្លក់រសជាតិស្រាបៀរកម្ពុជា កំប៉ុងថ្មី ជាមួយការរចនារូបរាងដ៏ប្រណីត និងរសជាតិឆ្ងាញ់អស្ចារ្យ។

លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំ កម្មវិធី ប្រគំតន្រ្តីនេះបានអោយដឹងថា៖ « កម្មវិធី CAMBODIA COUNTDOWN PARTY នេះគឺធ្វើឡើងដើម្បី ជាការថ្លែងអំណរគុណដល់ ប្រជាជន កោះកុងទាំងមូលដែលតែងតែគាំទ្រប្រើប្រាស់ ផលិតផលដែលមានគុណភាព របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាប្រចាំក្នុងកម្មវិធីជួប ជុំផ្សេងៗរបស់ពួកគេ»។

លោកក៏បានជូនពរដល់ ពលរដ្ឋកោះកុង និង ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសទាំងអស់ សម្រាប់ឱកាសចូលឆ្នាំថ្មីនេះ រាល់ការខិតខំប្រឹងប្រែងគ្រប់ ភារកិច្ចរបស់ពួកគេសូមទទួលបាន ជោគជ័យហើយអំពើល្អតាម ថែរក្សាពួកគេផងដែរ។

លោកបានបញ្ចប់ដោយគោរពអញ្ជើញ អ្នកខេត្តកោះកុងទំាងអស់ចូលរួម រាំលេងសប្បាយ អបអរសាទនាឱកាសដ៏សែនរីករាយក្នុង កម្មវិធីការប្រគំតន្ត្រីនេះជាមួយ មិត្តភក្តិ អ្នកជិតខាង ក៏ដូចជាថ្នាក់ដឹកនាំ ខេត្តផងដែរ។

សូមពិសាដោយការទទួលខុសត្រូវ!

Most Popular

To Top