ព័ត៌មានអន្តរជាតិ

រុស្សី ចេញសេចក្តីប្រកាស ព្រមានលើសកម្មនៅទីអវកាស

បរទេស៖សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនទើប តែបានលាតត្រដាងថាមានផែនការ ក្នុងការផ្លាស់ប្តូរផ្កាយរណប ស៊ីវិលទៅជា ផ្កាយរណបដែល អាចប្រើប្រាស់នៅក្នុងវិស័យយោធាជំនួសវិញ។

សេចក្តីប្រកាសអះអាងនិងព្រមាននេះ ត្រូវបានធ្វើឡើងដោយមន្ត្រីទូតជាន់ខ្ពស់របស់រុស្សីម្នាក់បន្ទាប់ពីអង្គការណាតូ បានចេញមកធ្វើការប្រកាសបង្ហាញផែនការ ក្នុងការត្រួតពិនិត្យទៅលើផ្កាយរណបទាំងផ្កាយរណប បែបពាណិជ្ជកម្មនិងផ្កាយរណបបែបយោធាដើម្បីអាចយកមកប្រើក្នុងបេសកកម្មរបស់ខ្លួនជំនួសវិញ។

លោក Konstantin Vorontsov អនុប្រធាននៃនាយកដ្ឋានកិច្ចការងារមិនរីកសាយភាយ នៃអាវុធរបស់ក្រសួង ការបរទេសរុស្សី បានបន្តព្រមានទៀតថាសហរដ្ឋអាមេរិកកំពុងរៀបចំកិច្ចការងារបំពាក់អាវុធលើលំហ អាកាស និងព្រមទាំងកំពុងធ្វើឱ្យមានភាពមិនច្បាស់លាស់រវាងព្រំដែនរវាងហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិលនៅក្នុង គន្លងគោចរផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top