កីឡា

Marcus Thuram ជាប្រភេទកីឡាករ ខ្សែប្រយុទ្ធដែល Barca កំពុងចង់បាន

កីឡាករ Marcus Thuram គឺជាកូនប្រុសបង្កើត របស់វិរៈបុរស ជម្រើសជាតិបារាំង លោក Lilian Thuram ដែលមកដល់បច្ចុប្បន្ន កីឡាកររូបនេះកំពុងទាក់ចិត្តក្លឹបធំៗ ជាច្រើននៅអឺរ៉ុប ដែលក្នុងនោះមានទាំងក្លឹបយក្ស អេស្បាញ Barcelona ផងដែរ។

កីឡាករខ្សែប្រយុទ្ធរូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Borussia Monchengladbach ហើយកំពុងបង្ហាញ ទំរង់លេងលំដាប់ ជាកីឡាករ ខ្សែប្រយុទ្ធអន្តរជាតិ ដ៏អស្ចារ្យម្នាក់និងជាពិសេស បន្ទាប់ពីបានបង្ហាញសមត្ថភាព ក្នុងជម្រើសជាតិកាលពីព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកនៅកាតា កាលពីឆ្នាំ២០២២កន្លងមក។

ខណៈដែលកុងត្រា មានត្រឹមខែមិថុនាឆ្នាំ២០២៣នេះ គេជឿជាក់ថា កីឡាករវ័យទើបតែ២៥ឆ្នាំរូបនេះ កំពុងត្រូវបានក្លាយទៅជាគោលដៅអទិភាពរបស់ក្លឹប Barcelona ទោះបីជាក្លឹបមានវត្តមានរបស់កីឡាករ Fati និង Torres ទៅហើយក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top