សៀមរាប៖ ក្រុមកីឡាករជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជាចាប់ផ្តើម បោះជំរុំហ្វឹកហាត់ថ្ងៃទី១នៅខេត្តសៀមរាបត្រៀមប្រជែង ដណ្តើមមេដាយនៅព្រឹត្តិការណ៍ការប្រកួតកីឡា sea games 2023 លើកទី៣២ ឆ្នាំ២០២៣ ។
ក្រុមកីឡាករកីឡាការិនិកីឡាវាយកូនបាល់កម្ពុជាបានចាប់ផ្តើមយុទ្ធនាការបោះជំរុំហ្វឹកហាត់ហើយ នៅក្រុងសៀមរាប ខេត្តសៀម នៅលើទីលានកីឡាវាយកូនបាល់ក្នុងសណ្ឋាគារRAFLES GRAND HOTEL ។
ថ្លែងបញ្ជាក់ក្រោយបញ្ចប់ការហ្វឹកហាត់ កីឡាករវាយកូនបាល់ឡុង សំនៀង និង កីឡាករ ឡេង សានរាជ បានបញ្ជាក់ថា ការបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបនេះ បានរៀបចំឡើង ដោយ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្នុងគោលបំណង បង្កើតការជួបជុំ និងការរិតចំណងសាមគ្គីភាព រវាងកីឡាករជម្រើសជាតិនៅក្នុងស្រុក និងកីឡាករជម្រើសជាតិដែលជាកូនកាត់ឈាមជ័រខ្មែរនៅក្រៅប្រទេស ដើម្បីកីឡាករកីឡាការនីទាំងអស់កាន់តែស្និតសា្នលនិងយល់ចិត្តគ្នា។
កីឡាករ ទាំងពីររូបនេះ បានអះអាងទៀតថា កម្មវិធីបោះជរុំហ្វឹកហាត់នេះ គឺជាការហ្វឹកហាត់ត្រៀមខ្លួនមួយយ៉ាងល្អ សម្រាប់ពួកគេ ព្រោះវាបានផ្លាស់ប្តូរបរិយាកាសធ្វើឲ្យពួកគេមានអារម្មណ៍ប្លែក និង មានកម្លាំងចិត្តហ្វឹកហាត់ និងមិនមានអ្វីដែលជាសម្ពោធធ្វើឲ្យអារម្មណ៍ស្មុកស្មាញ មានតែការហ្វឹកហាត់ជាមួយគ្រូបង្វឹក និងមិត្តរួមក្រុម ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលចូលមកដល់ប៉ុន្មានថ្ងៃខាងមុខ។
សូមបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាប ត្រៀមលក្ខណៈចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់២៨ ខែ មេសា ឆ្នាំ២០២៣ ។ ក្នុងរយៈពេល៣ថ្ងៃនៃការបោះជំរុំហ្វឹកហាត់ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅខេត្តសៀមរាបនេះ ថ្ងៃហ្វឹកហាត់ទី១ ហ្វឹកហាត់ចំនួនពីរពេល គឺព្រឹកនិងល្ងាច ថ្ងៃទី២ ហ្វឹកហាត់ និងដឹកនាំកីឡាករជិះកង់ក្នុងតំបន់រមណីដ្ឋានអង្គរ និងថ្ងៃទី៣ ហ្វឹកហាត់ និង នាំកឡាករកឡាការិនីចូលប្រោះព្រំសុំក្តីសុខនិងជោគជ័យសម្រាប់ការប្រកួតកីឡា sea games។