ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ធ្វើសមយុទ្ធលើកដំបូង សម្រាប់យោធាស្ត្រី

TAOYUAN៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ គេឃើញក្រុមទាហានបានដេកនៅលើសួនកុមារ ដោយមានរបាំងឧស្ម័នដោយមានកាំភ្លើង សំដៅទៅកាន់គោលដៅរបស់ខ្លួននៅក្នុងអំឡុង ពេលការហ្វឹកហាត់បម្រុងជាលើកដំបូងរបស់កោះតៃវ៉ាន់ សម្រាប់យោធាស្ត្រី ខណៈដែលដែនកោះមួយនេះ ពង្រឹងការការពាររបស់ ខ្លួនប្រឆាំងនឹងប្រទេសចិន។

ក្រុងប៉េកាំង ដែលទាមទារកោះតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួនដែលត្រូវយកមួយថ្ងៃឲ្យបាននោះ បានធ្វើសមយុទ្ធយោធាជា ច្រើនលើកនៅជុំវិញកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងកាលពីឆ្នាំមុន ។

ក្រសួងការពារជាតិរបស់ក្រុងតៃប៉ិ បានប្រកាសកាលពីខែមករា ថា ខ្លួននឹងអនុញ្ញាតឱ្យស្ត្រីជាង២០០នាក់ ចូលរួមក្នុងការហ្វឹកហ្វឺន បម្រុងដោយស្ម័គ្រចិត្តជាលើកដំបូង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹង កងកម្លាំងរបស់ខ្លួន ។

អ្នកនាំពាក្យក្រសួង លោក Sun Li-fang បានប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា “អ្នកប្រហែលជាមិនឃើញ Rambos នៅទីនេះទេ”  បន្ទាប់ពីអតីតទាហានស្ត្រីចំនួន១៤នាក់ បានចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺន រយៈពេល៥ថ្ងៃនៅ ក្នុងទីក្រុង Taoyuan ។

លោកបានបញ្ជាក់ថា “ប៉ុន្តែអ្វីដែលអ្នកនឹងឃើញគឺក្រុមបុរសរបស់យើង ហើយក៏ជាទាហានបម្រុងស្ត្រីដំបូងផងដែរ ដែលសុខចិត្តប្រើពេលវេលារបស់ពួកគេដើម្បីហ្វឹកហាត់”  ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top