គៀវ៖ សមាជិកសភាអ៊ុយក្រែនលោក Oleksii Honcharenko បានឲ្យដឹងនៅលើបណ្ដាញ Telegram ថា សភាអ៊ុយក្រែន បានអនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NSDC) ដើម្បីដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់រយៈពេល ៥០ឆ្នាំ។
សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម ដែលត្រូវបានបញ្ជូនទៅសភាដោយប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី ត្រូវបានគាំទ្រដោយសម្លេងគាំទ្រចំនួន ៣២៨ ជាមួយនឹងសំឡេងយ៉ាងតិចបំផុត ២២៦។
កាលពីថ្ងៃទី២៧ ខែឧសភា NSDC បានអនុម័តសេចក្តីសម្រេចមួយដោយមើលឃើញពីការដាក់ចេញនូវវិធានការរឹតត្បិតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលរួមមានការហាមឃាត់ទាំងស្រុងលើការធ្វើពាណិជ្ជកម្មជាមួយឧបករណ៍យោធា និងទំនិញ និងសេវាកម្មប្រើប្រាស់ពីរដង។
ទណ្ឌកម្មក៏រួមបញ្ចូលការផ្អាកការឆ្លងកាត់ធនធាន ជើងហោះហើរ និងការដឹកជញ្ជូនក្នុងប្រទេសអ៊ុយក្រែន ដោយអ្នកស្រុកអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចិនស៊ិនហួ។
ការហាមប្រាមក្នុងការ អនុវត្តកាតព្វកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយចំនួន ក្នុងការពេញចិត្តអ្នករស់នៅអ៊ីរ៉ង់ និងការហាមឃាត់លើការផ្ទេរ បច្ចេកវិទ្យាទៅឱ្យប្រជាជនអ៊ីរ៉ង់ ក៏ស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មផងដែរ ។
គួរបញ្ជាក់ថា កាលពីដើមខែនេះ លោក ហ្សេឡិនស្គី បានលើកឡើងថា អ៊ីរ៉ង់ កំពុងផ្គត់ផ្គង់យន្តហោះដ្រូនប្រយុទ្ធដល់ប្រទេសរុស្ស៊ី ដែលត្រូវបានប្រើក្នុងការវាយ ប្រហារប្រឆាំងនឹងអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា