ព័ត៌មានអន្តរជាតិ

ខ្សែកធ្វើពីធ្មេញ របស់ត្រីឆ្លាម Megalodonស្រោបមាស ដែលបាត់រកឃើញក្នុង កប៉ាល់ទីតានិច ១១១ ឆ្នាំបន្ទាប់ពីនាវាលិច

កាណាដា៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ខ្សែកធ្វើពីធ្មេញរបស់ត្រីឆ្លាម Megalodon ស្រោបមាសសុទ្ធ ដែលបាត់ស្រមោលឈឹង ជាមួយកប៉ាល់ទីតានិកត្រូវបានបង្ហាញក្នុងរូបភាពថ្មី ពីបំណែកនៃកប៉ាល់នោះ ។

វត្ថុបុរាណដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានគេរកឃើញក្នុងវីដេអូ ដែលបានថតកាលពីរដូវក្តៅមុន ដោយក្រុមហ៊ុន Magellan Ltd មានមូលដ្ឋាននៅ Guernsey ។ វីដេអូនេះត្រូវបានថត ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់យកការស្កេនឌីជីថលដំបូង នៃការលិចកប៉ាល់បង្ហាញវាយ៉ាងលម្អិត និងស្ទើរតែហាក់ដូចជាវា ត្រូវបានទាញយកពីទឹក ។

វត្ថុផ្សេងទៀតជុំវិញខ្សែកនេះ មិនត្រូវបានគេកំណត់អត្តសញ្ញាណនោះទេ ទោះបីជាវាហាក់ដូចជានៅជិតបណ្តុំ នៃអង្កាំតូចៗរាងជារង្វង់ក៏ដោយ។ Magellan Ltd កំពុងធ្វើការជាមួយ Atlantic Productions លើភាពយន្តឯកសារអំពី បេសកកម្មកាលពីឆ្នាំមុន ត្រូវបានហាម ឃាត់មិនឲ្យយកពួកវាចេញ ពីបាតសមុទ្រ ។

ការប៉ាន់ប្រមាណថា មនុស្ស ១,៥១៧ នាក់ ក្នុងចំណោម មនុស្ស ២,២២៤នាក់ នៅលើកប៉ាល់ទីតានិចត្រូវបានសម្លាប់ នៅពេលកប៉ាល់មហាសមុទ្រ ប្រណីតបានលិច នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៩១២ ។ Magellan Ltd បានបញ្ជូននាវាមុជទឹក ទៅស្ទាបស្ទង់គ្រប់ ផ្នែកទាំងអស់ នៃបំណែកដែលស្ថិត នៅចម្ងាយ ប្រហែល ១៣,០០០ហ្វីតក្រោមផ្ទៃនៃមហាសមុទ្រអាត្លង់ទិកខាងជើង មានចម្ងាយប្រហែល ២៥០ម៉ាយពីឆ្នេរសមុទ្រនៃ Newfoundland ប្រទេសកាណាដា ។

នាវាមុជទឹកបានចំណាយពេលជាង ២០០ ម៉ោងកាលពីរដូវក្តៅមុន ដើម្បីយករូបភាព ៧០០,០០០ នៃគ្រប់មុំនៃកប៉ាល់ដើម្បីបង្កើត ការស្ថាបនាឡើងវិញ 3D ។ ឥឡូវនេះ ក្រុមហ៊ុនបានកត់សម្គាល់ឃើញរូបរាងប្លែក នៃធ្មេញត្រីឆ្លាមនៅក្នុងវីដេអូ ហើយនៅពេលពិនិត្យកាន់តែដិតដល់ ទើបដឹងថា វាជាខ្សែក ៕

Most Popular

To Top