កីឡា

កម្ពុជាធ្វើម្ចាស់ វគ្គផ្តាច់ព្រ័ត្រ នៃកីឡាវាយកូនបាល់ យុវជនអាស៊ី អាយុក្រោម ១៤ ឆ្នាំ ២០២៣ នៅទ្វីបអាស៊ី

ភ្នំពេញ ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួត ITF Asian 14U Junior Championships នេះជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទ្វីបអាស៊ី នៃកីឡាវាយកូនបាល់ យុវជនអាយុក្រោម ១៤ ឆ្នាំ ហើយក៏បានផ្តល់ កិត្តិយសខ្ពង់ខ្ពស់ណាស់ សម្រាប់ប្រទេសកម្ពុជាយើង ព្រោះជាលើកទី១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំឡើង ។

លោកបានលើកឡើង នារសៀលថ្ងៃទី ៣ ខែកញ្ញា សហព័ន្ធកីឡាវាយ កូនបាល់កម្ពុជា បានរៀបចំពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡា វាយកូនបាល់យុវជន អាស៊ីអាយុក្រោម ១៤ ឆ្នាំ (ITF Asian 14U Junior Championships) ឆ្នាំ២០២៣ របស់ខ្លួនហើយ ក្នុងនាមជាម្ចាស់ផ្ទះ ដោយមានអត្តពលិក៤៨នាក់ មកពី១៤ ប្រទេស ចូលរួមក្នុងទ្វីបអាស៊ី ។ ការប្រកួតនឹងចាប់ផ្ដម ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា នៅមជ្ឈមណ្ឌល កីឡា វាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

លោក ទេព រិទ្ធីវិទ្ធ បានបន្តថា សហព័ន្ធកីឡា វាយកូនបាល់អន្តរជាតិ បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំង ចំពោះការប្រកួតនេះ ដោយសារកម្ពុជា ធ្លាប់ទទួលភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAME 20232 ធ្វើឲ្យសហព័ន្ធអន្តរជាតិ មើលឃើញថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មានលទ្ធិភាពគ្រប់គ្រង អាចរៀបចំការប្រកួត កម្រិតអន្តរជាតិបាន ។

ការប្រកួតខាងលើកនេះ មានកីឡាករ-កីឡាការិនី ៤៨ នាក់មក១៤ ប្រទេសក្នុងនោះកីឡាករចំនួន ២៤ នាក់ និងកីឡាការិនី ២៤ នាក់នឹងត្រូវបានជ្រើស រើសសម្រាប់ព្រឹត្តិការណ៍នេះ។ កីឡាករចំនួន ៨ នាក់ និងកីឡាការិនី ៨ នាក់ ត្រូវជ្រើសរើសក្នុងព្រឹត្តិការណ៍ Grade A ធ្វើឡើងនៅម៉ោង ៤។ កីឡាករនឹងទទួល បានឱកាសចូលរួមជាផ្នែក ITF 14U Team ទៅ Florida 2023, ITF/ATF Regional team ប្រចាំខែមករា ឆ្នាំ ២០២៤ និង Elite 14U Asia-Pacific Trophy នៅប្រទេសអូស្រ្តាលី ។

លោកបានបន្ថែមទៀតថា ការប្រកួតក៏រួម ចំណែកដល់ការអភិវឌ្ឍទូទៅ នៃកីឡាករ-កីឡាការិនីវ័យក្មេង ការបង្កើនគុណតម្លៃនៃវិន័យ ការតស៊ូ និងការងារជាក្រុម ដែលពង្រីកលើសពីពិភពលោក នៃកីឡាវាយកូនបាល់ ។ ការប្រកួតនេះមាន ៤ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសា វាយគូបុរស និងវិញ្ញាសាវាយគូនារី ។ ចំណែកម្ចាស់ផ្ទះកម្ពុជាបានបញ្ជូន កីឡាករវ័យក្មេង ២ រូបប្រកួតលើ ២ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស និងវិញ្ញាសាឯក្កតវាយគូបុរស ដូចជាកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ ៕

Most Popular

To Top