ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើករុស្ស៊ី kamikaze ‘Lancet’ វាយប្រហារកម្ទេច យន្តហោះចម្បាំងអ៊ុយក្រែន MiG-29

រូបភាពពី៖​ Twitter

បរទេស៖ ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនផលិតបានបង្ហើបឱ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើឱ្យប្រសើរឡើងនូវយន្តហោះគ្មានមនុស្សបើក kamikaze ‘Lancet’ របស់ខ្លួនដើម្បីទៅដល់គោលដៅដែលមានចម្ងាយជាង ៨០ គីឡូម៉ែត្រ។ វីដេអូដែលបានចែករំលែកកាលពីសប្តាហ៍មុនបញ្ជាក់ពីការធ្វើឱ្យប្រសើរឡើងនេះ ជាមួយនឹងកាមេរ៉ានៅលើផ្នែកខាងមុខរបស់យន្តហោះគ្មានមនុស្សបើក Lancet ចាប់យកពេលដែលយន្តហោះអ៊ុយក្រែន MiG-29 ត្រូវបានបំផ្លាញ ខណៈដែលយន្តហោះចម្បាំងនេះ ទុកនៅមូលដ្ឋានអាកាសមួយ។ នេះបើតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២៣។

ផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត តាំងពីថ្ងៃអង្គារសប្តាហ៍មុនមក វីដេអូបង្ហាញពីយន្តហោះគ្មានមនុស្សបើក បានចុះទៅកាន់អាកាសយានដ្ឋានយោធាមួយនៅជិតទីក្រុង Krivoy Rog របស់អ៊ុយក្រែនពីកម្ពស់ខ្ពស់។ ហោះឆ្ពោះទៅជិតយន្តហោះ MiG-29 សម័យសូវៀត យន្តហោះគ្មានមនុស្សបើក រហូតទាល់តែកាមេរ៉ាថតត្រូវបានកាត់ ខណៈដែលយន្តហោះគ្មានមនុស្សបើក បញ្ជូនបន្ទុកផ្ទុះរបស់វាដោយផ្ទាល់នៅពីក្រោយកាប៊ីនយន្តហោះ MiG-29។

សូមជម្រាបថា រុស្សីតែងតែប្រើប្រាស់យន្តហោះគ្មានមនុស្សបើក Lancet ដើម្បីកំណត់គោលដៅឧបករណ៍ និងគ្រឿងសឹករបស់អ៊ុយក្រែន។ ឧបករណ៍ដែលមានតម្លៃថោកបានបង្ហាញពីប្រសិទ្ធភាពយ៉ាងសាហាវប្រឆាំងនឹងរថក្រោះផលិតដោយលោកខាងលិច។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារតាមអាកាសលើទីក្រុង Krivoy Rog បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដោយសារតែចម្ងាយរវាងជួរមុខរបស់រុស្ស៊ី និងអាកាសយានដ្ឋាន គឺលើសពីចម្ងាយដែលគេស្គាល់ពីមុនគឺនៅឆ្ងាយពីចម្ងាយរបស់យន្តហោះគ្មានមនុស្សបើក Lancet ៕

Most Popular

To Top