ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារព្យុះកំបុតត្បូង Otis នៅម៉ិកស៊ិក កើនឡើងដល់ ៣៩នាក់

Xinhua

ម៉ិកស៊ីកូ៖ រដ្ឋាភិបាលម៉ិកស៊ិកបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះ Otis បានកើនឡើងដល់ ៣៩នាក់នៅក្នុងរដ្ឋ Guerrero ភាគខាងត្បូងប្រទេសម៉ិកស៊ិក ហើយមនុស្ស ១០ នាក់ត្រូវបានរាយការណ៍ថា បាននឹងកំពុងបាត់ខ្លួន។

ហេដ្ឋារចនាសម្ព័ន្ធសណ្ឋាគារ ប្រហែល ៨០ ភាគរយត្រូវបានប៉ាន់ ប្រមាណថា ត្រូវបានខូចខាត ហើយសេវាកម្មសំខាន់ៗ ត្រូវបានកាត់ផ្តាច់ ។ គណៈកម្មការ​អគ្គិសនី​សហព័ន្ធ​បាន​ឲ្យដឹងថា អគ្គិសនី​ត្រូវ​បាន​ស្ដារ​ដល់​អតិថិជន​ប្រហែល ៥៥ ភាគរយ។

ព្យុះកំបុតត្បូង Otis បានវាយប្រហារឆ្នេរសមុទ្រ Guerrero កាលពីថ្ងៃពុធជាព្យុះប្រភេទទី០៥ នៅលើមាត្រដ្ឋាន Saffir-Simpson ដែលបន្សល់ទុកនូវការខូចខាត យ៉ាង មហន្តរាយនៅពេលវាកើតឡើង ជាចម្បងនៅក្នុងរមណីយដ្ឋាន ទេសចរណ៍ដ៏ពេញនិយម Acapulco ។

ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានលើកឡើងថា “យើងនឹងជួយប្រជាជនទាំងអស់នៃ Acapulco មនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ ហើយយើងនឹងស្ដារ Acapulco ឡើងវិញ។ នោះគឺជាការសន្យារបស់ខ្ញុំ” ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top