ក្លឹប Napoli នឹងបណ្ដេញលោក Rudi Garcia គ្រូបង្គោលរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
លោក Rudi ទើបមកដឹកនាំ Napoli បាន ៥ខែប៉ុណ្ណោះ ដែលនៅខណៈនេះក្លឹបនេះកំពុងឈរ នៅចំណាត់ថ្នាក់ទី៤ នៅលើតារាងប្រកួត Serie A ខណៈកុងត្រាលោកនឹងចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
ប៉ុន្តែខាងក្លឹបនឹងបញ្ចប់កុងត្រាលោក ហើយធ្វើការស្វែងរកគ្រូបង្គោលថ្មី មកដឹកនាំបន្តឲ្យកាន់តែក្លឹបនេះបន្តទៅមុខទៀត។
លោក Igor Tudor អតីតគ្រូបង្គោល Marseille បេក្ខជនឈានមុខ ដែលអាចមកជំនួសតំណែង លោក Rudi នេះ៕