ព្រឹត្តិការណ៍

ទិន្នន័យផ្កាយ រណបណាសា៖ អាយុកាលរបស់រុក្ខជាតិ កំពុងតែចាប់ផ្តើមឡើង ខ្ពស់ ជាងមុន នៅលើភ្នំ Everest ទំនងដោយកម្ដៅផែនដី

អង់គ្លេស៖យោងតាមការ សិក្សាថ្មីមួយបានបង្ហាញថា ទិន្នន័យផ្កាយរណប របស់ណាសាបង្ហាញពីស្មៅ និងគុម្ពឈើថ្មី ដែលមានកម្ពស់ ២០,០០០ ហ្វីតឡើងលើភ្នំ Everest ជាកន្លែងដែលវាធ្លាប់ត្រជាក់ខ្លាំងបំផុត សម្រាប់រុក្ខជាតិដុះ វាទំនងជាដោយសារតែកម្ដៅ ផែនដី បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រអង់គ្លេស បានប្រើប្រាស់ទិន្នន័យផ្កាយរណប របស់អង្គការណាសារយៈពេល ២៥ ឆ្នាំដើម្បីវាស់ស្ទង់ ការកើនឡើង នៃរុក្ខជាតិដែលអាចដុះលូតលាស់ នៅក្រោមព្រិលត្រូវបាន គេស្គាល់ថា ជារុក្ខជាតិក្រោមដី។ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Exeter បានរកឃើញថា មានការកើនឡើងនូវរុក្ខជាតិ ចម្រុះដែលលាតសន្ធឹងពី ១៣,៦០០ ហ្វីតទៅ ១៩.៦០០ ហ្វីតឡើងលើជួរភ្នំ។

លក្ខខណ្ឌនៅកំពូលនៃជួរកម្ពស់នេះ – ប្រហែល ២០,០០០ ហ្វីត ជាទូទៅត្រូវបានគេចាត់ទុកថា ជិតដល់ដែនកំណត់នៃកន្លែង ដែលរុក្ខជាតិអាចដុះលូតលាស់ ដោយសារទឹកកក។ ស្មៅ និងគុម្ពឈើដាច់ស្រយាល ទាំងនេះគ្របដណ្ដប់ចន្លោះពី ៥ ទៅ ១៥ ដងនៃតំបន់ផែនទឹកកក និងព្រិលជាប្រចាំតំបន់ Hindu Kush Himalayan៕ដោយ៖លី ភីលីព

Most Popular

To Top