ព័ត៌មានអន្តរជាតិ

លោកពូទីន៖ រុស្ស៊ីមិនចាប់អារម្មណ៍ ក្នុងសង្គ្រាម ជាមួយណាតូ នោះទេ

xinhua

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនមានចំណាប់អារម្មណ៍ក្នុងការធ្វើសង្រ្គាមជាមួយប្រទេសណាតូ នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងបទសម្ភាសន៍ជាមួយ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ លោក ពូទីន បានច្រានចោលការអះអាងដែលថា រុស្ស៊ីអាចវាយប្រហារអង្គការណាតូថា “មិនសមហេតុផល និងជារូបភាពនៃការនិយាយ”។

លោកបានលើកឡើងថា ទីក្រុងមូស្គូ និងបណ្ដាប្រទេសណាតូ “មិនមានការទាមទារទឹកដីប្រឆាំងនឹងគ្នាទៅវិញទៅមកនោះទេ” ដោយសង្កត់ធ្ងន់ថា រុស្ស៊ី មិនស្វែងរកទំនាក់ទំនងជូរចត់ ជាមួយប្រទេសណាតូនោះទេ។ លោកបានបន្ថែមថា ផ្ទុយទៅវិញ រុស្ស៊ីចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍ ទំនាក់ទំនងជាមួយប្រទេសទាំងនេះ។

ដោយ​រិះគន់​គម្រោង​របស់​ប្រទេស ​លោកខាងលិច​មួយ​ចំនួន ​ក្នុង​ការ​ចាប់ផ្តើម​បដិវត្តន៍​ពណ៌ ​ក្នុង​ប្រទេស​របស់​លោក លោក​ពូទីន ​បានលើកឡើង​ថា វា​នឹង​មិន​ដំណើរការ​នៅក្នុង​ប្រទេស​រុស្ស៊ី ​ដែល​ជារដ្ឋ​សេរី ឯករាជ្យ និង​អធិបតេយ្យភាព​ឡើយ ។

ចំពោះទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា “ពួកគេនឹងត្រូវស្វែងរកចំណុចរួមជាមួយយើង ព្រោះវានឹងត្រូវគិតគូរដល់ពួកយើង”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top