កីឡា

សណ្ឋាគារមួយ នៅស្វីសមិន ជួលឧបករណ៍ ជិះស្គីដល់ភ្ញៀវជនជាតិជ្វីហ្វ ដោយលើកឡើង ពីអាកប្បកិរិយា មិនសមរម្យជាបន្តបន្ទាប់

RT News

ទីក្រុង Davos ៖ សណ្ឋាគារភោជនីយដ្ឋានភ្នំ Pischa នៅទីក្រុង Davos ប្រទេសស្វីស បានប្រកាសថា ខ្លួននឹងលែងជួលកន្លែងជិះស្គី និងឧបករណ៍ កីឡាព្រិលផ្សេងទៀត ដល់ភ្ញៀវជនជាតិជ្វីហ្វ ដោយសារមានប្រវតិ្តសាស្រ្ត យូរមកហើយ នៃអាកប្បកិរិយាមិនសមរម្យ ការខូចខាតទ្រព្យសម្បត្តិ និងចោរកម្ម ខណៈគ្រឹះស្ថាននេះប្រឈមនឹង ការចោទប្រកាន់ប្រឆាំង នឹងពួកយូដា បង្ករឿងអាស្រូវយ៉ាងធំ និងការស៊ើបអង្កេតរបស់ប៉ូលិស ។

ការជូនដំណឹងអំពីការវាយលុក បានលេចឡើង កាលពីចុងសប្តាហ៍ នៅមាត់ទ្វារបន្ទប់ ដែលប្រើសម្រាប់រក្សាទុក ឧបករណ៍ជិះស្គីនៅរមណីយដ្ឋាន។ សារជាភាសាហេប្រ៊ូ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះភ្ញៀវជនជាតិយូដា ចូលប្រើប្រាស់សេវាកម្មនេះ ។

សេចក្តីជូនដំណឹងថា ដោយសារឧប្បត្តិហេតុ អកុសលផ្សេងៗ រួមទាំងការលួចរទេះរុញ យើងលែង ជួលឧបករណ៍កីឡា ទៅឲ្យបងប្អូនជនជាតិយូដា របស់យើងទៀតហើយ ។ នេះអនុវត្តចំពោះឧបករណ៍ទាំងអស់ដូចជា រទេះរុញ ក្តារយន្តហោះ អាវជិះស្គី និងស្បែកជើងព្រិល សូមអរគុណចំពោះការ យោគយល់របស់អ្នក ។

កាលពីថ្ងៃច័ន្ទ ប៉ូលីសក្នុងតំបន់ បានបញ្ជាក់ប្រាប់កាសែតប្រចាំថ្ងៃ 20 Minuten ថា ពួកគេបានបើកការស៊ើបអង្កេតជាផ្លូវការលើរឿងមួយនេះ ហើយឥឡូវនេះកំពុងស៊ើបអង្កេត សណ្ឋាគារនេះជុំវិញការចោទប្រកាន់ថា ការរើសអើង និងការញុះញង់ ឲ្យមានការស្អប់ខ្ពើម ។

អគ្គលេខាធិការ SIG លោក Jonathan Kreutner បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា សហព័ន្ធស្វីសនៃសហគមន៍ជ្វីហ្វ (SIG) បានថ្កោលទោស យ៉ាងខ្លាំង ចំពោះរមណីយដ្ឋាននេះ ដោយដាក់ស្លាកគោលនយោបាយនេះថា ជាកម្រិត នៃភាពក្លាហាន និងសន្យាថា នឹងដាក់ពាក្យបណ្តឹង របស់ខ្លួនជុំវិញរឿងនោះ ។ ភ្ញៀវមួយក្រុមទាំងមូល ត្រូវបានបដិសេធជា រួមដោយផ្អែកលើរូបរាង និងប្រភពដើមរបស់ពួកគេ​ ៕
ដោយ៖លី ភីលីព

Most Popular

To Top