ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ចុះត្រួតពិនិត្យការធ្វើ​ សមយុទ្ធនុយក្លេអ៊ែរ និងគ្រឿង បំពាក់គ្រាប់រ៉ុក្កែតធំៗ

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា កាលពីថ្ងៃចន្ទ មេដឹកនាំកំពូលរបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ហៅកាត់ថា (កូរ៉េខាងជើង) បានត្រួតពិនិត្យធ្វើ សមយុទ្ធនុយក្លេអ៊ែរ និងគ្រឿងបំពាក់គ្រាប់រ៉ុក្កែតធំៗជាច្រើន ក្នុងគោលបំណងពង្រឹងសមត្ថភាព វាយប្រហារតបតភ្លាមៗ របស់ប្រទេសនានា ។

យោងតាមរបាយការណ៍បានឱ្យដឹងថា អង្គភាពគ្រប់គ្រងកាំភ្លើងធំរបស់កូរ៉េខាងជើង បានបញ្ជាក់ថា គ្រាប់រ៉ុក្កែតធំៗជាច្រើនបានបាញ់ នៅក្នុងទីក្រុង Salvo ដោយគ្រាប់ផ្លោងបានវាយប្រហារ គោលដៅកោះយ៉ាងត្រឹមត្រូវក្នុងចម្ងាយ៣៥២គីឡូម៉ែត្រ ។

សមយុទ្ធនេះត្រូវបានរចនាឡើង ជាពិសេសដើម្បី “បង្ហាញពីភាពជឿជាក់ ឧត្តមភាព កម្លាំង និងមធ្យោបាយចម្រុះនៃកម្លាំង នុយក្លេអ៊ែររបស់កូរ៉េខាងជើង និងដើម្បីពង្រឹងកម្លាំង នុយក្លេអ៊ែរទាំងគុណភាព និងបរិមាណ” ហើយក៏ជាការព្រមានយ៉ាង ច្បាស់ដល់ការប្រឈមមុខដាក់គ្នា ចុងក្រោយបំផុតដោយយោធា ។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារ KCNA បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ពីដើមខែនេះ ខណៈដែលប្រទេសទាំង២បានចល័តយន្តហោះចម្បាំងជាង១០០គ្រឿងនៅក្នុង “សមយុទ្ធដែលបានបង្កើតរួមគ្នា” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top