កីឡា

សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស១៦ គ្រឿង លើកីឡាអត្តពលកម្ម នៃការប្រកួតកីឡា និសិ្សតឧត្តមសិក្សា និងមធ្យមសិក្សា

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានដណ្តើមបានមេដាយ សរុប ២៧ គ្រឿង ក្នុងការប្រកួតកីឡា និសិ្សតឧត្តមសិក្សា និង មធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៤ ប្រភេទកីឡាហែលទឹក នាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ។

ក្នុងឱកាសពិធីបិទ ការប្រកួតជាផ្លូវការ លើប្រភេទកីឡាអត្តពលកម្ម ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ដួង មាសចំរើន អគ្គនាយករងកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត និងគណៈប្រតិភូ សាកលវិទ្យាល័យជាច្រើនរូប ព្រមទាំងកីឡាករ-កីឡាការិនី ហែលទឹកថែមទៀត។
ក្រោយការប្រកួតយ៉ាងស្វិតស្វាញ ជ័យលាភីបានទៅលើ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស១៦ គ្រឿង ប្រាក់ ១០ គ្រឿង និងសំរឹទ្ធិ ១ គ្រឿង សាកលវិទ្យាល័យកម្ពុជា ដណ្តើមបានមេដាយមាស ៣ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរឹទ្ធិ ៨ គ្រឿង និងវិទ្យាស្ថានខេមអេដ ដណ្តើមបានមេដាយមាស ៣ គ្រឿង ប្រាក់ ១ គ្រឿង និងសំរឹទ្ធិ ២ គ្រឿង ។

ចំណែកវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់ ៨គ្រឿង និងសំរឹទ្ធិ ៩ គ្រឿង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដណ្តើមបាន មេដាយមាស ១ គ្រឿង ប្រាក់ ១ គ្រឿង សំរឹទ្ធិ ២ គ្រឿង សាកលវិទ្យាល័យជាតិគ្រប់គ្រង ដណ្តើមបានមេដាយមាសសំរឹទ្ធិ ១ និងវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធិ ១ ។

សម្រាប់ប្រភេទកីឡាអត្តពលកម្ម គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ចំនួន ១២ចូលរួមមាន សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យកម្ពុជា វិទ្យាស្ថានខេមអេដ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិមានជ័យ សាគលវិទ្យាល័យ ហេង សំរិន ខេត្តត្បូងឃ្មុំ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យក្រចេះ ៕

Most Popular

To Top