កីឡា

កីឡាការិនី កាយសម្ព័ន្ធ អាយុ ៤៨ ឆ្នាំ បានបាត់បបង់ក្តីស្រមៃ និងប្រវត្តិសាស្រ្ត អូឡាំពិករបស់នាង ដោយសារការរងរបួស

Yahoo sport

អ៊ូសបេគីស្ថាន ៖ កីឡាការិនីកាយសម្ព័ន្ធ ជនជាតិ អ៊ូសបេគីស្ថាន នាង Oksana Chusovitina មានបំណងចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិកលើកទី ៩ ជាប់ៗគ្នា បូកថែមព្រឹត្តិការណ៍ កីឡាអូឡាំពិកនៅចុងឆ្នាំនេះ ប៉ុន្តែក្តីសង្ឃឹមរបស់កីឡាការិនីវ័យ ៤៨ ឆ្នាំរូបនេះ នៅទីក្រុងប៉ារីស ត្រូវបានបាត់បង់ទៅវិញ ដោយសារនាងបានរងរបួស ។

នាង Chusovitina បានបង្ហាញនៅលើ Instagram កាលពីថ្ងៃព្រហស្បតិ៍ថា នាងបានរងរបួស ខណៈដែលកំពុងហ្វឹកហាត់ សម្រាប់ការប្រកួតកីឡា កាយសម្ព័ន្ធជើងឯកអាស៊ី ដោយបច្ចុប្បន្នកំពុងធ្វើឡើង នៅទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន ។

យោងតាមគេហទំព័រ Olympics បានប្រាប់ឲ្យដឹងថា នាង Chusovitina ចង់ចូលរួមការ ប្រកួតប្រជែង និងបញ្ចប់ជាអត្តពលិក ដែលមានសមត្ថភាពខ្ពស់បំផុត ក្នុងចំណាត់ ថ្នាក់ជុំវិញទាំងអស់ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ទីក្រុងប៉ារីសឆ្នាំ ២០២៤ និងបង្កើតកំណត់ត្រាស្មើ នឹងការបង្ហាញខ្លួនកីឡាអូឡាំពិកជាប់ៗ គ្នាលើកទី៩ ។

នាងបានសរសេរថា មិត្តជាទីរាប់អាន អ្នកគាំទ្រ និងអ្នកទាំងអស់គ្នាដែលស្រលាញ់កីឡាកាយសម្ព័ន្ធ! ជាអកុសល ខ្ញុំមានដំណឹងដ៏ក្រៀមក្រំសម្រាប់អ្នក ។ កាលពីម្សិលមិញ នៅពេលកំពុងហ្វឹកហាត់ នៅលើវេទិកានៃការប្រកួតជើងឯកអាស៊ី ប្រព្រឹត្តទៅនៅទីក្រុង Tashkent និងជាព្រឹត្តិការណ៍ជម្រុះ សម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិកនៅទីក្រុងប៉ារីស ខ្ញុំបានរងរបួសអំឡុងពេលធ្វើលំហាត់ ប្រាណលើកម្រាលឥដ្ឋ ។

នាងបានបន្ថែមថា ខ្ញុំនឹងមិនអាចចូលរួមបានទេ ហើយខ្ញុំពិបាកចិត្តខ្លាំងណាស់ ព្រោះខ្ញុំបានត្រៀមខ្លួនសម្រាប់ការប្រកួតនេះជាយូរមកហើយ។ ខ្ញុំចាប់ផ្ដើមធ្វើគ្រប់ជ្រុងជ្រោយ ហើយខ្ញុំចង់សម្ដែង នៅចំពោះមុខអ្នកគាំទ្ររបស់យើង ប៉ុន្តែជាអកុសល ថ្ងៃស្អែកអ្នកនឹងមិនឃើញ ខ្ញុំក្នុងចំណោមអ្នកចូលរួមនោះទេ ។

“ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នា ប៉ុន្តែអ្នកអាចមកគាំទ្រនារីរបស់យើងបាន។ នោះជាអ្វីដែលខ្ញុំនឹងធ្វើនៅថ្ងៃស្អែក!” ៕
ដោយ៖លី ភីលីព

Most Popular

To Top