កីឡា

មន្ត្រីប៉ូលិសក្រិកជាង ៣០០០ នាក់ ការពារ ខ្លាចអ្នកគាំទ្រប៉ះទង្គិចគ្នា រំខាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Conference League នៅទីក្រុងអាថែន

AFP

ទីក្រុងអាថែន ៖ ក្លឹបក្រិក Olympiakos មានបំណង សម្រាប់ពានរង្វាន់អឺរ៉ុប លើកដំបូងរបស់ខ្លួន ដូច្នេះប្រទេសក្រិក សម្រេចចិត្តរៀបចំប្រព័ន្ធប្រតិបត្តិការ សន្តិសុខ ដ៏ធំមួយនៅទីក្រុងអាថែន ការពារខ្លាចអ្នកគាំទ្ររបស់ក្រុមទំាង ២ ប៉ះទង្គិចគ្នាធ្វើឲ្យរំខាន់ ដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League ទល់នឹង Fiorentina នៅថ្ងៃពុធ ។

ដូច្នេះប្រទេសក្រិករៀបចំមន្ត្រីប៉ូលិសជាង ៣០០០ នាក់ នឹងត្រូវបំពេញកាតព្វកិច្ចសម្រាប់ការប្រកួតនៅពហុកីឡដ្ឋាន AEK Arena ហ៊ុព័ទ្ធដោយវិធានការ សន្តិសុខដោយបញ្ឈប់ ចរាចរណ៍ បិទសាលារៀនក្នុងស្រុក និងសូម្បីតែហាមឃាត់ការដឹកជញ្ជូនអាហារ នៅភាគខាងជើងនៃរដ្ឋធានីក្រិក។

ទោះបីជារដូវកាលក្នុងស្រុក ខកចិត្តក៏ដោយ ក៏ Olympiakos មានសន្ទុះក្នុងការប្រកួតទ្វីបអឺរ៉ុបលំដាប់ទី ៣ បន្ទាប់ពីទម្លាក់ Fenerbahce និង Aston Villa ក្នុងជុំមុន។ ខ្សែប្រយុទ្ធម៉ារ៉ុក Ayoub El Kaabi ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងការប្រកួតជាមួយនឹង ១០ គ្រាប់ ខណៈគ្រូបង្វឹក Jose Luis Mendilibar បានធ្វើឲ្យក្រុមមានភាពស្ងប់ស្ងាត់ ខ្លះបន្ទាប់ពីក្លាយជាអ្នកចាត់ការទី៣ របស់ខ្លួនក្នុងរដូវកាលនេះ ។

Mendilibar វ័យ ៦៣ ឆ្នាំបានដឹកនាំ Sevilla ឈ្នះពានរង្វាន់ Europa League កាលពីរដូវកាលមុន ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បាននិយាយថា គាត់នឹងប្រកាន់ខ្ជាប់នូវទម្រង់លេងដ៏លំបាក របស់ក្រុមនៅវគ្គផ្តាច់ព្រ័ត្រ ៕
ដោយ៖លី ភីលីព

Most Popular

To Top