ព័ត៌មានអន្តរជាតិ

វិស័យអចលនទ្រព្យវៀតណាម នឹងមានភាពប្រសើរឡើង នៅឆ្នាំ២០២៥

AFP

ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃសុក្រនេះថា រយៈពេលនៃភាពរុងរឿង របស់អចលនទ្រព្យវៀតណាម នឹងមានរយៈពេលពីត្រីមាសទីពីរដល់ត្រីមាសទី៤ នៃឆ្នាំ២០២៥ ដោយដកស្រង់សម្តីលោក Nguyen Quoc Anh អគ្គនាយករងនៃវេទិកា ចុះបញ្ជីអចលនទ្រព្យ Batdongsan.com ។ 

លោក​បន្ត​ថា អ្នក​ទិញ​និង​អ្នក​វិនិយោគ​នឹង​យក ​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ លើ​ការ​វិនិយោគ និង​ការ​ឡើង​ថ្លៃ ហើយ​ដី​និង​ផ្ទះ​វីឡា​នឹង​មានភាពល្អប្រសើរខ្លាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា ទីផ្សារអចលនទ្រព្យ របស់ប្រទេសនេះឥឡូវនេះស្ថិតក្នុងដំណាក់កាល “ការរុករក” សន្ទស្សន៍ គឺមានភាពរលូន ហើយអ្នកទិញកំពុងរង់ចាំសញ្ញាវិជ្ជមាន។

លោករំពឹងថា រយៈពេល នៃការបង្រួបបង្រួមនឹងចាប់ផ្តើមនៅត្រីមាសទី១ ឆ្នាំ២០២៥ ដោយអ្នកទិញនៅតែផ្តល់ អាទិភាពដល់តម្រូវការលំនៅដ្ឋានផ្ទាល់ខ្លួន និងលំហូរសាច់ប្រាក់ល្អ។

លោកបានបន្ថែមថា នៅឆ្នាំ២០២៦ ទីផ្សារនឹងឈានចូល ដល់ដំណាក់កាលអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាព ហើយប្រជាជន នឹងស្វែង រកឱកាសវិនិយោគម្តងទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top