កីឡា

ការញៀនប្រព័ន្ធផ្សព្វផ្សាយ សង្គមធ្វើឲ្យមាន វិបត្តិសុខភាពផ្លូវចិត្ត ធ្ងន់ធ្ងរក្នុង ចំណោមយុវជនវៀតណាម

VN Express

វៀតណាម ៖ មុនពេលប្រឡង ចូលថ្នាក់វិទ្យាល័យ យុវជនអាយុ ១៤ ឆ្នាំឈ្មោះ Khang ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យ សង្រ្គោះ បន្ទាន់ ដោយសារគាត់មាន ជំងឺធ្លាក់ទឹកចិត្ត បន្ទាប់ពីប៉ះពាល់ខ្លាំងពេក ចំពោះខ្លឹមសារ លើប្រព័ន្ធផ្សព្វផ្សាយ សង្គមអវិជ្ជមានច្រើនពេក។

យុវជន Khang រស់នៅជាមួយជីដូនរបស់គាត់ ខណៈឪពុកម្តាយគាត់តែងតែ ធ្វើដំណើររកស៊ីយូរៗម្តង។ ដូច្នេះហើយ យុវជនរូបតែងតែលេងទូរស័ព្ទ និងកុំព្យូទ័រ ដើម្បីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កឲ្យរូបគេចាប់ផ្តើមជំងឺធ្លាក់ទឹកចិត្ត ដោយសារសារបានបង្ហោះ លើបណ្តាញសង្គមទំាងនេះ។

នៅពេលម្តាយរបស់ គាត់បានសម្រេច ចិត្តធ្វើការនៅជិតផ្ទះកាលពីដើមឆ្នាំនេះ ដើម្បីថែរក្សាកូនប្រុស របស់គាត់ឲ្យកាន់ តែប្រសើរឡើង គាត់ក៏បានសម្រេចចិត្តផ្តោត ទៅការសិក្សារបស់គាត់ ដើម្បីឲ្យគាត់ចូលរៀននៅវិទ្យាល័យឯកទេស។ ប៉ុន្តែម្តាយរបស់យុវជន Khang បានរកឃើញថា លទ្ធផលសិក្សារបស់គាត់ធ្លាក់ចុះ និងឆាប់ខឹង អស់កម្លាំងគ្រប់ពេលវេលា ហើយគាត់ចាប់ផ្តើមដកខ្លួនចេញពីសង្គម ។

រឿងរបស់ Khang ដែលទើបតែចាប់ផ្តើម ក៏បានបង្ហាញពីផល ប៉ះពាល់យ៉ាងខ្លាំង នៃការញៀន ប្រព័ន្ធផ្សព្វផ្សាយសង្គម មកលើចិត្តយុវវ័យ ។ ការញៀនប្រពន្ធឌីជីថលទាំងនេះ បង្កភាពច្របូកច្របល់ក្នុងជីវិតផ្ទាល់ខ្លួន និងការសិក្សាត្រូវ បានដោះស្រាយ ហើយការបញ្ចប់ប្រកបដោយក្តីសង្ឃឹមបំផុត រួមមានអន្តរាគមន៍ និងប្រព័ន្ធគាំទ្រ ដើម្បីទាមទារ និងកសាងអនាគតដែលមានសុខភាពល្អឡើងវិញ។

នៅថ្ងៃមួយ ម្តាយ របស់យុវជន Khang បានឆែកទូរស័ព្ទ ដោយអចេតនា ហើយឃើញថា កូនប្រុសរបស់អ្នកស្រី កំពុងចូលរួមជាមួយក្រុមធ្វើបាបខ្លួនឯងនៅលើបណ្តាញសង្គម ។ ក្រុមគ្រួសារបានសម្រេចចិត្ត រឹបអូសទូរស័ព្ទរបស់គាត់ ប៉ុន្តែពេលនោះ Khang ប៉ុនប៉ងធ្វើអត្តឃាត ប៉ុន្តែសំណាងល្អ យុវជននេះ ធ្វើអត្តឃាតមិនបានសម្រេច ហើយម្តាយ ដ៏បានជូនទៅ កាន់មន្ទីរពេទ្យផ្លូវចិត្ត។

នៅពេលយុវជនរូបនេះ បានទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យផ្លូវចិត្ត Mai Huong ក្នុងស្រុក Hai Ba Trung ទីក្រុងហាណូយកាល ពីដើមខែនេះ Khang បាននិយាយថា គាត់ចូលចិត្តមើលរូបភាពគ្រោះថ្នាក់ និងឈាម ពីព្រោះសកម្មភាព ជួយលួ ងលោមចិត្តខ្ញុំ ។ គាត់ក៏បានប្រាប់គ្រូពេទ្យថា គាត់មិនអាចឈប់មើល ប្រព័ន្ធផ្សព្វផ្សាយ សង្គមបានឡើយ ៕

Most Popular

To Top