កីឡា

Barcelona ទាក់ទង Nico Williams ដោយផ្ទាល់ពីសំណាក់ ប្រធានកីឡាលោក Deco

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានសម្លឹងឃើញឳកាសមាស កម្ររកបានតាមរយៈការចរចានាំយកកីឡាករម្ចាស់ពានរង្វាន់អឺរ៉ូ២០២៤ ដែលទើបតែបានលើកពានម្នាក់មករួមក្លឹប។

កីឡាករ Nico Williams គឺជាដៃគូដ៏អស្ចារ្យរបស់កីឡាករ Yamal ដែលបានជួយឲ្យអេស្បាញ លើកពានរង្វាន់អឺរ៉ូឆ្នាំ២០២៤ថ្មីៗនេះ យកឈ្នះលើការប្រកួតទល់នឹង អង់គ្លេសក្នុងលទ្ធផល២ទល់នឹ១។

យ៉ាងណាក្តីក្រៅតែពី Barcelona កីឡាករ Williams រូបនេះក៏កំពុងត្រូវបានទាក់ទង ដោយក្លឹបធំៗ ជាច្រើនទៀត ដូចជាក្លឹបកាំភ្លើងធំ Arsenal និងក្លឹបតោខៀវ Chelsea ផងដែរ។

គេជឿជាក់ថាលោក Deco គឺបានជួបគ្នាជាមួយនឹងភ្នាក់ងារកីឡាករលោក Felix Tainta រួចទៅហើយនៅក្នុងទីក្រុង Zaragoza កាលពីថ្ងៃពុធដើម្បីពិភាក្សាផ្ទេរកុងត្រាពីក្លឹប Athletic Club នៅរដូវក្តៅនេះតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top