កីឡា

អតីតគ្រូបង្វឹក វៀតណាម Park និងលោក Troussier មិនជាប់ឈ្មោះជាគ្រូបង្វឹក ក្រុមបាល់ទាត់ ជម្រើសជាតិឥណ្ឌា

VN EXPRESS

ឥណ្ឌា៖អតីតគ្រូបង្វឹកជម្រើសជាតិវៀតណាម Park Hang-seo និងអ្នកស្នងតំណែងលោក Philippe Troussier មិនជាប់ឈ្មោះជាគ្រូបង្វឹក ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា បន្ទាប់ពីរូបលោកទំាង ២ នាក់ ក៏ស្ថិតក្នុងចំណោម បេក្ខជនត្រូវជ្រើសរើស ។

យោងតាមកាសែត Times of India បានប្រាប់ឲ្យដឹងថា មានពាក្យស្នើ សុំជាងចំនួន ២៩១ នាក់ ត្រូវបានបញ្ជូនទៅសហព័ន្ធ បាល់ទាត់ឥណ្ឌាទាំងអស់ (AIFF) សម្រាប់តំណែងគ្រូបង្វឹក ក្រុមជម្រើសជាតិឥណ្ឌា ។ ក្នុងចំណោមនោះ មានគ្រូបង្វឹកជាង ១០០នាក់ មានវិញ្ញាបនបត្រ UEFA Pro នៅអឺរ៉ុប ២០នាក់មានវិញ្ញាបនបត្រ AFC Pro ពីសហព័ន្ធបាល់ទាត់អាស៊ី និងគ្រូបង្វឹកមួយចំនួន មកពីអាមេរិកខាងត្បូង ។

ចំណែកអតីតគ្រូបង្វឹក ជម្រើសជាតិវៀតណាម ២ រូប គឺលោក Park Hang-seo និង Philippe Troussier ក៏ស្ថិតក្នុងបញ្ជី ផងដែរ ។ ភាជោគជ័យរបស់លោក Park ជាគ្រូបង្វឹកជាមួយ នឹង ក្រុមបាល់ទាត់វៀតណាម បានចូលទៅក្នុង បញ្ជីបេក្ខភាពចំនួន ៣ ។

ទោះជាយ៉ាងណាក៏ ដោយសហព័ន្ធ បាល់ទាត់ ឥណ្ឌាទាំងអស់ (AIFF) ក៏បានសម្រេចចិត្តជ្រើសរើស គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោ Manolo Marquez ។ លោក Marquez អាយុ ៥៥ ឆ្នាំ បានលេងឲ្យក្លឹបតូចៗ មួយចំនួនក្នុងប្រទេស អេស្ប៉ាញ មុនពេលក្លាយជាគ្រូបង្វឹកនៅឆ្នាំ ២០០២ ។ លោកបានធ្វើការនៅប្រទេសឥណ្ឌាតាំងពីឆ្នាំ ២០២០ ដោយឈ្នះជើងឯកជាតិជាមួយ Hyderabad FC ៕

Most Popular

To Top