កីឡា

កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ ឈ្នះមេដាយមាសនៃការប្រកួតជើងឯកអាស៊ីលើកទី ៥៦នៅឥណ្ឌូណេស៊ីជាផ្លូវការ

ភ្នំពេញ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ ឈ្នះមេដាយមាសក្នុងព្រឹត្តឹការណ៍ ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី។

កីឡាករ ឃូ ឃាងហ៊ុយ ដណ្តើមបានមេដាយមាស កីឡាករថៃ ទទួលបានមេដាយប្រាក់ និងកីឡាករឥណ្ឌា ទទួលបានមេដាយសំរិទ្ធ។


កាលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករសរុចំនួន ៤នាក់ ដូចជា ចៅក្រមអន្តរជាតិ ១រូប គ្រូបង្វឹក ១រូប និងកីឡាករកាយវប្បកម្ម ចំនួន២រូបនឹងចេញដំណើរទៅចូលរួមការប្រកួត The 56th ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS ឆ្នាំនេះរួមមានរូបលោកជា ប្រតិភូ ចៅក្រមអន្តរជាតិ លោកស្រីអេមី សារីរ៉ុម (USA) គ្រូបង្វឹក កីឡាករ ស្រ៊ិន រាជ្យ និងកីឡាករ ឃូ ឃាងហ៊ុយ។

ក្នុងការចូលរួមប្រកួតលើកនេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ជាអ្នកទទួលរ៉ាប់រងលើថ្លៃធ្វើ ដំណើរ ហូបចុក ស្នាក់នៅ និងទិដ្ឋាការក្នុងអំឡុងពេលប្រកួតទំាងអស់។ កីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើកវិញ្ញសា ( Men’s sport physique up to 180cm) និងកីឡាករ ឃូ ឃាងហ៊ុយ ប្រកួតលើកវិញ្ញសា ( Men’s sport physique over 180cm)៕

ដោយ៖ លី ភីលីព

Most Popular

To Top