ផ្សេងៗ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូន​អូប័រល្បឿនលឿន GTVC ទៅទទួលជនបរទេសម្នាក់ មានជំងឺលើសឈាម ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ បានឲ្យអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសជនបរទេសមួយរូប មានជំងឺលើសឈាម (មិនអាចកុំរើកបានមួយជំហៀងខ្លួន) ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនបរទេសខាងលើមានឈ្មោះ STEPHEN CHARLES BISSET ភេទប្រុស មាន អាយុ ៦៩ឆ្នាំ ជនជាតិអូស្រ្តាលី។

ជនបរទេសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព៕

Most Popular

To Top