ព័ត៌មានអន្តរជាតិ

វៀតណាមកាត់ទោស អ្នកជំនួញចិន ឲ្យជាប់គុកមួយជីវិត ពីបទសម្លាប់គណនេយ្យករ មានផ្ទៃពោះ

VN Express

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាយកក្រុមហ៊ុនចិននៅខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានកាត់ទោសឲ្យ ជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃអង្គារ ពីបទឃាតកម្ម លើសហសេវិកមានផ្ទៃពោះ បន្ទាប់ពីមានជម្លោះ ទាក់ទងនឹងការងារ។

តុលាការប្រជាជន Binh Duong បានកាត់ទោសលោក Yang Zhong Wu អាយុ ៤៨ ឆ្នាំ បន្ទាប់ពីរកឃើញថា លោកមានពិរុទ្ធពីបទសម្លាប់គណនេយ្យករអាយុ ៣១ ឆ្នាំ កាលពីថ្ងៃទី ២៩ ខែមីនាឆ្នាំមុន។ លោក Yang ដែលសង្ស័យថា ជនរងគ្រោះក្លែងបន្លំឯកសារ ដើម្បីក្លែងបន្លំមូល និធិក្រុមហ៊ុន បានប្រឈមមុខនឹងនាង នៅការិយាល័យ ដែលនាំឲ្យ មានការផ្លាស់ប្តូរ ការចោទប្រកាន់ យ៉ាងក្តៅគគុក ។

ក្នុងពេលមានជម្លោះនោះ លោក Yang បានចាក់គណ នេយ្យករម្នាក់មួយកាំបិត ។ ពេលនាងព្យាយាមរត់គេចខ្លួន ក៏ដេញតាមចាប់នាងបន្ត រហូតដល់ស្លាប់ ។ យ៉ាងណាក៏បានបើក រថយន្តរត់គេចខ្លួន បាត់ស្រមោល។

លោកបានទុកយានជំនិះរបស់លោកនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រនៅជិតចំការកៅស៊ូ ហើយបន្តថ្មើរជើងទៅកាន់ផ្លូវធំ ហើយលោកបានឡើងជិះរថយន្តមួយទៀតដើម្បីគេចទៅខេត្ត Gia Lai មានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ៕

Most Popular

To Top