JIUQUAN ៖ នៅថ្ងៃពុធនេះ ប្រទេសចិនបានបាញ់បង្ហោះយានអវកាស Shenzhou-19 ដោយបានបញ្ជូន អវកាសយានិកចំនួន០៣នាក់ រួមទាំងវិស្វករ អវកាសស្ត្រីដំបូង របស់ប្រទេសនេះ ទៅកាន់ស្ថានីយអវកាសរបស់ខ្លួន សម្រាប់បេសកកម្មរយៈពេល០៦ខែ ។
យានអវកាសនេះ ស្ថិតនៅពីលើគ្រាប់រ៉ុក្កែត Long March-2F បានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យ នៃប្រទេសចិន ។
យានអវកាស Shenzhou-19 នៅលើកំពូលគ្រាប់រ៉ុក្កែតបញ្ជូន Long March-2F ត្រូវបានគេបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ។
ទីភ្នាក់ងារអវកាសចិន ហៅកាត់ (CMSA)បានឲ្យដឹង នៅថ្ងៃពុធនេះ ប្រទេសចិន បានបាញ់បង្ហោះយានអវកាស Shenzhou-19 ដោយបានបញ្ជូនអវកាសយានិក ចំនួន០៣នាក់ រួមទាំងវិស្វករអវកាស ដែលជាស្ត្រីជាលើកដំបូង ទៅកាន់ស្ថានីយអវកាស របស់ខ្លួនថែមទៀតផង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា