ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនអូប័រល្បឿនលឿន ទៅជួយទទួលយកកម្មករសំណង់ម្នាក់ ពីកោះរ៉ុង យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់រអិលដួលបោកក្បាលធ្ងន់ធ្ងរ ។
បុរសខាងលើ ត្រូវបានគេដឹងថា ជាកម្មករសំណង់ បានជួបគ្រោះថ្នាក់រអិលដួលបោកក្បាលធ្ងន់ធ្ងរ ស្ថិតនៅជិតកោះតាង ក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ហេីយត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕