ព័ត៌មានអន្តរជាតិ

ថៃចាប់ខ្លួនមនុស្ស ១២០នាក់ ជាប់ពាក់ព័ន្ធ នឹងប្រើប្រាស់គ្រឿងញៀន ក្នុងបន្ទប់សណ្ឋាគារ ប្រមូលផ្តុំដោយវេជ្ជបណ្ឌិត និងតារាល្បី

VN Express

ថៃ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្សជាង ១២០នាក់ ស្ថិតនៅក្នុងបន្ទប់សណ្ឋាគារ ទីក្រុងបាងកក ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ ខណៈជប់លៀងជាមួយថ្នាំញៀន ក្នុងឈុនតខោ ក្នុងរបស់ពួកគេ រួមទាំងតារាសម្ដែង វេជ្ជបណ្ឌិត និងតារាល្បីៗផងដែរ។

Bangkok Post លោក Pansa Amarapitak នាយប៉ូលិសប៉ុស្តិ៍ Thong Lor បាននិយាយថា មន្រ្តីបានឆ្មក់ចូល ពិធីជប់លៀងនៅសណ្ឋាគារ S31 ក្នុងសង្កាត់ Watthana នៅម៉ោងប្រហែល ១ និង៣០ នាទីព្រឹករួមានបុរសជនជាតិថៃ និងបរទេសប្រហែល ១២៤ នាក់នៅខាងក្នុងបន្ទប់ជាមួយឈុតខោក្នុងរបស់ពួកគេ រួមទាំងស្ត្រីមួយចំនួនផងដែរ។ ពួកគេមួយចំនួនត្រូវបានកំណត់ថា ជាខ្ទើយ។

ប៉ូលីសបានបញ្ជាក់ថា អ្នកចូលរួមក្នុងពិធីជប់លៀង ត្រូវដាក់ពាក្យ តាមរយៈក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គមឯកជន ហើយពិធីជប់លៀងស្រដៀងគ្នានេះ ត្រូវធ្វើឡើងក្នុងបន្ទប់សណ្ឋាគារ តែមួយចាប់ពីយប់ថ្ងៃសុក្រដល់ព្រឹកថ្ងៃសៅរ៍។ ពេលនោះមានការរកឃើញថ្នាំញៀន ជាច្រើននៅក្នុងបន្ទប់ នៅពេលចុះឆែកឆេរ ហើយអ្នកចូលរួមទាំងអស់ ត្រូវបាននាំយកមកធ្វើតេស្ត រកសារធាតុញៀន។

មនុស្ស៣០នាក់ ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុញៀន  និង៦៦ នាក់ផ្សេងទៀត ក្នុងនោះមានស្ត្រីម្នាក់ទៀតបានប្រើប្រាស់ថ្នាំញៀន ។ ការធ្វើតេស្តក៏បានបង្ហាញថា មនុស្ស ២៧ នាក់នៅក្នុង ពិធីជប់លៀងនោះគ្មានសារ ធាតុញៀនក្នុងទឹកនោមទេ ។

អ្នកដែលមានសារធាតុញៀន ត្រូវបានឃាត់ខ្លួន ចំណែកអ្នកគ្មានសារធាតុញៀន ក្នុងទឹកនោមត្រូវបានដោះលែង។ អ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀន នឹងត្រូវកោះហៅឲ្យធ្វើការ ស្តារនីតិសម្បទាជាចាំបាច់ ។

ក្នុKhaosod រាយការណ៍ថា ក្នុងចំណោមអ្នកចូលរួមនោះ មានច្រើននាក់ ត្រូវបានគេបង្ហើបថា ជាតារាសម្ដែង អតីតនាយក ប្រតិបត្តិហាង កែសម្ផស្ស វេជ្ជបណ្ឌិត និងតារាល្បីៗ។ ក្នុងងចំណោមជនបរទេស នៅពិធីជប់លៀង នោះមានម្នាក់ជាជនជាតិវៀតណាម ៕

Most Popular

To Top