យោងតាមការចេញផ្សាយរបស់ The Goal កីឡាករ David Hanckoដែលកំពុងលេងឲ្យក្លឹប Feyenoord បានក្លាយទៅជាគោលដៅដ៏មានសក្តានុពលម្នាក់សម្រាប់ក្លឹប Juventus ក្រោយការបង្ហាញទំរង់លេងនៅរដូវកាលថ្មីកន្លងមកនេះ។
មកទល់ពេលនេះក្លឹបយក្សអ៊ីតាលី Juventus នៅតែបន្តស្វែងរកកីឡាករខ្សែកាពារថ្មីម្នាក់មកចូលរួមក្លឹបដោយក្នុងនោះកំណត់បានកីឡាករ David Hancko គឺជាគោលដែលដែលមានសក្តានុពលបំផុតសម្រាប់ខែមករាខាងមុខនេះ។
យ៉ាងណាក្តីទំរង់លេងរបស់ Juventus ក្រោមការដឹកនាំគ្រូបង្វឹកថ្មីលោក Thiago Motta ហាក់ដូចជាមិនសូវបានដូចការរំពឹងទុកទេហើយជឿជាក់ថានឹងមានការផ្លាស់ប្តូរជាច្រើននៅក្នុងក្រុមជាក់ជាមិនខាននៅខែមករាខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី