យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានរកឃើញកីឡាករ ដែលអាច មកជំនួស តំណែងរបស់កីឡាករ Rodri បានហើយជាមួយនឹងតម្លៃខ្លួន ប្រមាណជា៦០លានអឺរ៉ូពីក្លឹបប៉ទុយហ្គាល់ Porto ។
កីឡាករ Nico Gonzalez លេងនៅក្នុងតំបន់បម្រើការពារ នឹងអាចធ្វើដំណើរមកដល់ទឹកដី Etihad ដើម្បីជំនួសតំណែងរបស់ Rodri ដែលបច្ចុប្បន្នកំពុងសម្រាក ព្យាបាលរបួសរយៈពេលវែងនៅរដូវកាលនេះ ។
ដំណឹងនេះនឹង អាចធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំង សម្រាប់ទំរង់លេង របស់ក្រុម ដែលកំពុងមានបញ្ហានៅក្នុងតំបន់ ការពារនិងបម្រើនិងជាពិសេស ក្នុងពេលដែលចាំបាច់ ត្រូវលេងនៅក្នងពានរង្វាន់ Champions League ផងនោះ។
កីឡាករវ័យ២៣ឆ្នាំរូបនេះ បាននិយាយថា ៖ នេះ គឺជាឳកាស ដ៏ល្អបំផុត សម្រាប់ខ្ញុំនិងអាជីព ។ ខ្ញុំចង់សាកល្បងសមត្ថភាព របស់ខ្លួនជាយូរមកហើយ នៅក្នុងលីគកំពូលអង់គ្លេស ហើយមិនមានក្លឹបណាដែលល្អជាង Man City៕
ប្រែសម្រួល៖ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)