យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Mathys Tel ដែលកំពុងលេងឲ្យក្លឹប Bayern Munich នោះពេលនេះ បានសម្រេចចិត្តផ្ទេរ ទៅលេងជាមួយនឹងក្លឹប Spurs ហើយនៅនាទីចុងក្រោយ ក្នុងលក្ខខណ្ឌខ្ចីជើង។
កីឡាកររូបនេះធ្លាប់ បានបដិសេធមិន ទទួលយកកុងត្រារបស់ Spurs ឡើយប៉ុន្តែចុងក្រោយបែរ ជាផ្ទុយទៅនឹងការ សម្រេចចិត្ត លើកមុនដោយព្រមទទួល យកលក្ខខណ្ឌ ហើយមិនត្រឹមតែប៉ុណ្ណោះ និងជម្រើសក្នុងការទិញ ត្រឹមតែតម្លៃ៥០លានផោន ទៀតផងដែរ។
កីឡាករវ័យ១៩ឆ្នាំរូបនេះ ដំបូងឡើងបានបង្ហាញ បំណងចង់ចូ លរួមក្លឹបធំៗដូចជា Man UTD ឯណោះទេប៉ុន្តែហាក់ដូច ជាមិនសូវមានឳកាស ក្នុងការចរចាគ្នា។
តាមផែនការនៃការមកដល់ទឹកដី របស់ Spurs កីឡាករ Tel នឹងអាចប្រើប្រាស់លេខ១១តែម្តងឲ្យ ក្លឹបរហូតដល់បញ្ចប់រដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)