វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមម្នាក់អាយុ ៤៣ ឆ្នាំម្នាក់ត្រូវបានពិន័យជាទឹកប្រាក់ ១៩ លានដុង ស្មើនឹង ៧៥៥ ដុល្លារអាមេរិកសម្រាប់ការបើកបររថយន្ត ៥ កៅអី ក្នុងទិសដៅខុសនៅលើ ផ្លូវល្បឿនលឿនមួយនៅខេត្ត Nghe An ភាគកណ្តាលប្រទេស ដោយសារការចង្អុលបង្ហាញរបស់ Google Maps បញ្ចាស់ទិសផ្លូវ។
ការផាកពិន័យរដ្ឋបាលត្រូវបានចេញ កាលពីថ្ងៃពុធដល់អ្នកបើកបរដែលមាន ៤ពិន្ទុ ត្រូវបានដកចេញពីប័ណ្ណបើកបររបស់អ្នកស្រីផងដែរ។ នៅក្រោមបទប្បញ្ញត្តិបច្ចុប្បន្ន ប័ណ្ណបើកបរមាន ១២ ពិន្ទុ ហើយការបាត់បង់ពិន្ទុអស់ត្រូវ ធ្វើការហាមឃាត់ការបើកបរ។ អ្នកបើកបរអស់ពិន្ទុទាំងអស់ ត្រូវរង់ចាំយ៉ាងហោចណាស់ ៦ ខែមុនពេលធ្វើតេស្តការបើកបរឡើងវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៥៤នាទីព្រឹកថ្ងៃអង្គារ នៅពេលស្ត្រីម្នាក់នេះត្រូវបានគេប្រទះឃើញ បើកបរប្រឆាំងនឹងចរាចរណ៍នៅលើ ផ្លូវចូលមួយផ្លូវឆ្ពោះទៅផ្លូវលឿន Nghi Son-Dien Chau ។ ការបំពាននេះត្រូវបានថតបាននៅលើ កាមេរ៉ាមុខពីយានជំនិះមួយទៀត ហើយវីដេអូនេះក្រោយមកត្រូវបាន ចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅពេលសួរនាំដោយសមត្ថកិច្ច ស្ត្រីរូបនេះបានអះអាងថា អ្នកស្រីមិនស្គាល់តំបន់នេះទេ ហើយបានដើរតាមគន្លងពី Google Maps របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ដែលនាំឲ្យអ្នកនាងបើកបរ ក្នុងទិសដៅខុសនៅលើផ្លូវល្បឿនលឿន៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)