កីឡា

Man UTD អះអាងថា បានបង្ហាញកញ្ចប់ ៧០លានអឺរ៉ូ ដើម្បីចរចា Fermin Lopezតែមិនជោគជ័យ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថា ពិតជាបានសុំធ្វើការចរចាជាមួយ នឹងកីឡាករ Fermin Lopez ពិតមានកាលពីក្នុងខែមករា ប៉ុន្តែយ៉ាងណាក្តីកីឡាកររូបនេះ បានសម្រេចចិត្តច្បាស់ហើយគឺ មិនចាកចេញនោះទេ ។

តារាឆ្នើមលេងក្នុងតំបន់បម្រើប្រយុទ្ធរូបនេះ ជឿជាក់ថារូបគេពិតជាមានអនាគត ខ្លាំងណាស់ បើសិនជានឹងនៅបន្តលេង ជាមួយនឹងBarcelona ទោះបិជាបច្ចុប្បន្នមិនអាចជាប់ជម្រើស១១នាក់ដំបូងរបស់គ្រូបង្វឹកលោក Hansi Flick ក្តី។

គួរឲ្យដឹងដែរថាតំណែងរបស់ Lopez ពេលនេះនៅមានកីឡាករឆ្នើមៗ មានបទពិសោធជាច្រើនទៀត ដែលជារឿងលំបាក សម្រាប់គាត់ដណ្តើមតំណែង ១១នាក់ ដំបូងក្នុងនោះមានដូចជាកីឡាករ Pedri, Gavi និង Marc Casado៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top