កីឡា

Vinicius Jr. អាចនឹងជ្រើសយកកុងត្រាតម្លៃ៣០០លានអឺរ៉ូ ជំនួសឲ្យអាជីពនៅអឺរ៉ុប ដើម្បីទៅលេងនៅអារ៉ាប់

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Vinicius Junior អាចនឹងធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការផ្ទេរទៅលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីតបន្ទាប់ពីមានការលើកឡើងដោយមិត្តរួមក្លឹបរបស់គាត់ជាច្រើននៅ Real Madrid។

កីឡាករ Luka Modric បានធ្វើការអះអាងថាកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះបានដើរចេញពីបន្ទប់សម្លៀកបំពាក់ភ្លាមៗក្រោយការបញ្ចប់ការប្រកួតនានានិងជាពិសេសជ័យជំនះលើក្រុម Leganes ក្នុងលទ្ធផល៣ទល់នឹង២។

Modirc បានលើកឡើងបន្ថែមទៀតនិងក៏ដូចជាការមើលឃើញរបស់មិត្តរួមក្លឹបផ្សេងទៀតផងដែរថា Vinicius Jr. បានផ្លាស់ប្តូរអត្តចរិតយ៉ាងខ្លាំងក្រោយបាត់បង់ពានរង្វាន់ Ballon d’Or ទៅឲ្យកីឡាករ Rodri របស់ Man City ក្នុងនោះផងដែរមិត្តរួមក្លឹបជាច្រើនបានបង្ហាញពីអារម្មណ៍សប្បាយចិត្តចំពោះអាកប្បកិរិយារបស់ Vinicius Jr.ឡើយ។

គួរឲ្យដឹងដែរថាកាលពីប៉ុន្មានខែមកហើយនិងមកទល់ពេលនេះគេបានដឹងថាមានក្លឹបនៅអារ៉ាប់មួយបានបង្ហាញទំហំកញ្ចប់កុងត្រាក្នុងតម្លៃខ្លួន៣០០លានអឺរ៉ូសម្រាប់ចរចាជាមួយនឹងកីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះដោយក្នុងនោះកុងត្រាផ្ទាល់ខ្លួនមានទៅដល់២០០លានអឺរ៉ូសម្រាប់រយៈពេល៤ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top