យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបារាំង PSG បានដាក់ក្តីសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលបានសម្រេចនាំយកកីឡាករខ្សៃការពារ Ibrahima Konate មកចូលរួមក្លឹបនៅរដូវក្តៅនេះ។
ម្ចាស់ពានរង្វាន់លីគកំពូលបារាំងរូបនេះបានរៀបចំផែនការរួចទៅហើយនៅរដូវក្តៅនេះដើម្បីកំណត់យកគោលដៅកីឡាករខ្សែការពារកណ្តាល Konate រូបនេះមករួមក្លឹបដោយក្នុងនោះគ្រូបង្វឹកលោក Luis Enrique បានជឿជាក់ថាគាត់នឹងអាចចាប់ដៃគូបានយូរអង្វែង និងអាចជំនួសកីឡាករ Marquinho។
កីឡាករវ័យ ២៥ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Liverpool និងធ្លាប់បានចំណាយពេលកាលពីកុមារនៅបារាំងនិងធ្លាប់បានលេងនៅឈុតយុវជនរបស់ក្លឹប PSG អស់រយៈពេល៥ឆ្នាំផងដែរកាលពីនៅវ័យក្មេង៕
ប្រែសម្រួល៖ ស៊ុនលី
