ភ្នំពេញ៖ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានបើកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K ដោយមានក្រុមបាល់ទាត់វ័យចាស់ជើងខ្លាំង ៨ ក្រុមចូលរួមនៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង អ្នកតំណាងក្រុមទំាង៨ ក្រុម ។

ការប្រកួតខាងលើនេះបានបែងចែកចេញជា ២ ពូល គឺពូល A និងពូល B ។ ពូល A មាន៤ ក្រុមរួមមមាន ក្រុមបាល់ទាត់វ័យចាស់K8 ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ ហាន់ណា និងក្រុមបាល់ទាត់វ័យចាស់ អាយ ស៊ី អាយ រីឯពូល B មាន៤ ក្រុម គឺក្រុមបាល់ទាត់វ័យចាស់ ស្តាតអូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ ស៊ីអាយឌី ក្រុមបាល់ទាត់វ័យចាស់ R2N (អធូអ៊ិន) និងក្រុមបាល់ទាត់វ័យចាស់ វិទ្យាល័យជា ស៊ីម បឹងកេងកង ។


សម្រាប់ថ្ងៃបើកឆាកដំបូង ការប្រកួត ពូល A ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ បានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ K8 ក្នុងបច្ចេកទេស ៨ ទល់នឹង ៣ និងក្រុមបាល់ទាត់វ័យចាស់ ហាន់ណាបានចាញ់ក្រុមបាល់ទាត់វ័យចាស់ អាយ ស៊ី អាយក្នុងបច្ចេកទេស ៣ ទល់នឹង ៧។ ដូច្នេះក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ ហាន់ណា ទទួលបាន ៣ ពិន្ទុដូចគ្នា។



នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ពូល B ក្រុមបាល់ទាត់វ័យចាស់ ស្តាតអូឡាំពិក ប៉ះជាមួយ ក្រុមបាល់ទាត់វ័យចាស់ ស៊ីអាយឌី និងក្រុមបាល់ទាត់វ័យចាស់ R2N (អធូអ៊ិន) ប្រកួតនឹងក្រុមបាល់ទាត់វ័យចាស់ វិទ្យាល័យជា ស៊ីម បឹងកេងកង នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង វេលាម៉ោង ២ រសៀលតទៅ៕
