កីឡា

Mikel Arteta នៅតែជឿជាក់ថា Arsenal មានធនធានគ្រប់គ្រាន់ ដើម្បីអាចលើកពាន Champions League

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានលើកឡើងថាក្រុមរបស់លោក គឺមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអាចលើកពានរង្វាន់ធំបំផុត របស់អឺរ៉ុប Champions League បាន។

ការលើកឡើងរបស់លោក Arteta បានធ្វើឡើង នៅមុនពេលដែលក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប្រកួតប៉ះនឹងក្រុម PSV ក្នុងវគ្គ១៦ក្រុមចុងក្រោយ ។

យ់ាងណាក្តីនៅក្នុងការប្រកួតក្នុងលីគវិញ ទំរង់លេងរបស់ក្រុមហាក់មិនសូវ ជាល្អប៉ុន្មានទេ ដោយអាចបានត្រឹមស្មើ Nottingham Forest កាលពីសប្តាហ៍មុននិង ធ្លាក់ពិន្ទុដាច់ឆ្ងាយក្រុមលេខ១ ហង្សក្រហម Liverpool ដល់ទៅ១៣ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top