កីឡា

Greenwood បោះបង់ក្តីសុបិន្ត លេងឲ្យជម្រើសជាតិ អង់គ្លេស ហើយរៀបចំឯកសារ ឲ្យជម្រើសចាម៉ៃកាវិញ

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធ Mason Greenwood បានធ្វើការដាក់ពាក្យស្នើសុំ ជាផ្លូវការហើយទៅកាន់សហព័ន្ធបាល់ទាត់ នៃក្រុមជម្រើសជាតិចាម៉ៃកា ដើម្បិលេងឲ្យក្រុមជម្រើជាតិ នៅទីនោះ។

កន្លងមក Mason Greenwood ធ្លាប់បានបង្ហាញខ្លួនឲ្យជម្រើសជាតិ អង់គ្លេសតែម្តងគត់ ហើយក៏បានបន្តជាប់បញ្ហា រហូតមកនិងទាល់តែបានផ្ទេរចេញពីលីគកំពូល អង់គ្លេស ទៅលេងនៅក្លឹបបារាំង Marseille ដូចបច្ចុប្បន្ននេះ។

ការផ្ទេរមកលីគបារាំងកីឡាកររូបនេះ បានបង្ហាញទំរង់លេងដ៏ ល្អនិងទាក់ទាញបំផុត ដោយអាចស៊ុតបញ្ចូលទីបាន១៥គ្រាប់ ហើយនៅរដូវកាលនេះក្នុងរយៈពេល២៤ប្រកួតនិង កំពុងទាក់ចិត្តក្លឹបធំៗ ជាច្រើននៅអឺរ៉ុបវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top