ភ្នំពេញ ៖ កីឡាករហែលទឹក វ៉ាន់អូស្ពិន ពិទ័រសុខខា និងកីឡាការិនីហែលទឹក ឡាផ្លាណេតា ខាឡាដេវី របស់សហព័ន្ធខ្មែរ កីឡាហែលទឹកដណ្តើម បានមេដាយជាច្រើនគ្រឿងក្នុងព្រឹត្តិការណ៍ ISB International Splash Swim Meet 2025 រៀបចំដោយសាលាអន្តរជាតិ នៅព្រះរាជាណាចក្រថៃ កាលពីពេលថ្មីនេះ ក្រោមការបញ្ជូន ដោយសហព័ន្ធខ្មែរ កីឡាហែលទឹក។

លោក ហែម គីរី អគ្គលេខាធិការនៃ កីឡាករហែលទឹក វ៉ាន់អូស្ពិន ពិទ័រសុខខា និងកីឡាការិនីហែលទឹក ឡាផ្លាណេតា ខាឡាដេវី ជាអត្តលិករបស់សហព័ន្ធខ្មែរ កីឡាហែលទឹក ដែលបានធ្វើការហ្វឹកហាត់យ៉ាង សកម្មជាមួយគ្រូបង្វឹក ដ៏ជំនាញរបស់សហព័ន្ធ ហើយពួកគេក៏ជាកីឡាករ ហែលទឹក និងកីឡាការិនីហែលទឹកជំនាន់ក្រោយ ដែលអាចបន្តតំណែង អតីតអត្តពលិកហែលទឹកកម្ពុជាក្នុងការចូល រួមព្រឹត្តិការណ៍អន្តរជាតិទៀតផង ។

ចំពោះលទ្ធផលសរុបរួមមានកីឡាករ វ៉ាន់អូស្ពិន ពិទ័រសុខខា ទទួលបានមេដាយសរុបចំនួន៧ គ្រឿង ក្នុងនោះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរឹទ្ធិ ១ ប្រាក់ ចំណែកកីឡា ការិនី ឡាផ្លាណេតា ខាឡាដេវី ទទួលបានមេដាយ សរុបចំនួន ៣ គ្រឿងរួមមាន មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធិ ១គ្រឿង)។
