Event

មិនសមមានតែម្តងទេ! EXPREZ នាំយកតន្រ្តីបែប PRIVATE LISTENING ជូននារីៗជាពិសេស ក្នុងថ្ងៃទិវាសិទ្ធនារីអន្តរជា

(ភ្នំពេញ)៖ កាន់តែប្លែកអារម្មណ៍ជាមួយបរិយាកាសថ្មី! EXPREZ Woman’s Day Private Listening ដែលធ្វើឡើងជាកាដូមួយ ពិសេសបងប្អូននារីៗ មីង អ៊ំ ក្នុងថ្ងៃពិសេសពេញដោយបរិយាកាសរីករាយមួយនេះ។
ដើម្បីជាការអបអរសាទរដល់ទិវាសិទ្ធនារីអន្តរជាតិ ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី បាននាំយកកម្មវិធីថ្មីមួយ គឺ EXPREZ PRIVATE LISTENING ជាការស្តាប់ចម្រៀងលក្ខណៈ PRIVATE តែពីរនាក់ ដោយមានវត្តមានលោក គី សាវិន ម្ចាស់ជ័យលាភីក្នុងកម្មវិធី CAMBODIAN IDOL រដូវកាលទី ៥ រង់ចាំទទួលចម្រៀងសំណូមពរពីនារីទាំងឡាយ ច្រៀងកំដរអារម្មណ៍បងប្អូនស្តាប់ផ្ទាល់តែម្តង។
កម្មវិធី EXPREZ Woman’s Day Private Listening បានប្រព្រឹត្តឡើងកាលពីថ្ងៃទី ០៨ ខែមីនា កន្លងទៅ នៅបរិវេណផ្សារទំនើប ជីប​ ម៉ុង ២៧១ មេហ្គា ម៉ល ដើម្បីចូលរួមអបអរដល់ទិវាសិទ្ធនារីអន្តរជាតិ ក៏ដូចជាការជូនជាកាដូអនុស្សាវរីយ៍ក្នុងឱកាសដ៏មានន័យមួយនេះ។
ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏សូមអរគុណដល់ការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាក់បងប្អូននារី មីង អ៊ំ គ្រប់រូបដែលកាន់តែញ៉ាំងបរិយាកាសក្នុងកម្មវិធីឲ្យកាន់តែមានន័យ ពោរពេញដោយភាពរីករាយ។ មិនតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស ជារោងចក្រលំដាប់ពិភពលោក ដែលអាចផលិតស្រាបៀរ និងភេសជ្ជៈមានស្តង់ដាគុណភាពខ្ពស់ មិនចាញ់រោងចក្រនៅប្រទេសជិតខាងឡើយ ហើយរោងចក្របង្កើតឡើងដោយស្នាដៃកូនខ្មែរមួយនេះ តែងតែនាំយកបទពិសោធន៍ថ្មីប្លែកមកជូនបងប្អូនជានិច្ច ដូចជាកម្មវិធី EXPREZ Woman’s Day Private Listening នេះអញ្ចឹង។
EXPREZ! Exprez yourself! បង្ហាញភាពជាខ្លួនអ្នក!
ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ឈ្នះៗ! ឈ្នះរង្វាន់អស់ស្ទះ!

Most Popular

To Top