កីឡា

កីឡាករ កាយវប្បកម្មជនជាតិ អាល្លឺម៉ង់អាយុ ៤៤ ឆ្នាំ បានស្លាប់ពេលកំពុងរត់ លើម៉ាស៊ីនហាត់ប្រាណ

VN Express

អាល្លឺម៉ង់ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Vittorio Pirbazari  ជាកីឡាករកាយវប្បកម្ម និងជាតារាសម្តែង ជនជាតិអាល្លឺម៉ង់ ត្រូវបានអ្នកគាំទ្រស្គាល់ថា ជាតារាសម្តែងក្នុងរឿងភាគ Netflix “Dogs of Berlin” បានស្លាប់ភ្លាមៗនៅអាយុ ៤៤ ឆ្នាំ ខណៈលោកកំពុងរត់នៅលើម៉ាស៊ីន ហាត់ប្រាណ។

លោក Pirbazari ត្រូវបានគេជឿថា បានដួលពាក់កណ្តាលការ រត់នៅកន្លែងហាត់ប្រាណកាលពីថ្ងៃទី៣១ ខែមីនា ។ ដំណឹងនេះ ត្រូវបានបញ្ជាក់ដោយតារាសម្តែង និងអ្នកផលិតខ្សែភាពយន្ត Said Ibrahim ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធ នៅលើបណ្តាញសង្គម Instagram ។

សារព័ត៌មាន Daily Mail បានរាយការណ៍ថា Ibrahim បានសរសេរថា លោក Vito មានបេះដូងល្អតាំងពីលោកនៅក្មេងអាយុ ១០ ឆ្នាំ។ Ibrahim បានផ្តល់យោបល់ថា លោក Pirbazari ប្រហែលជាបាន គាំងបេះដូង ទោះបីជារឿងនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ។ ប៉ូលីសអាល្លឺម៉ង់ មិនទាន់បានប្រកាសអំពីមូលហេតុ នៃការស្លាប់ភ្លាមៗរបស់កីឡាករកាយវប្បកម្មនោះទេ។

កាលពីដើមឆ្នាំនេះ លោក Pirbazari បានទទួលការវះកាត់ ដើម្បីជួសជុលសាច់ដុំទ្រូងខាងស្តាំដែលរហែក។ លោកបានចែករម្លែកព័ត៌មានថ្មីៗ អំពីការជាសះស្បើយ របស់លោក ជាមួយនឹងអ្នកតាមដានជាង ៩០,៧០០ នាក់នៅលើ Instagram ដោយបង្ហោះរូបថតពីមន្ទីរពេទ្យ និងរៀបរាប់លម្អិតអំពីដំណើរ ហាត់ប្រាណរបស់លោក ៕

Most Popular

To Top