កីឡា

ក្រុមបាល់ទាត់វ័យចាស់ចំនួន១១ ក្រុមរៀបចំការប្រកួតមិត្តភាពក្រុមបាល់ទាត់វ័យចាស់ និងការទទួលទានអាហារសាមគ្គីជាមួយគ្នា

ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ចំនួន ១០ក្រុម និងក្រុមបាល់ទាត់ស្នងការនគរបាលខេត្តស្វាយរៀងនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានរៀបចំការប្រកួតមិត្តភាពក្រុមបាល់ទាត់វ័យចាស់ និងទទួលទានអាហារសាមគ្គីជាមួយគ្នា ដើម្បីបង្កើតឲ្យមានភាពស្និតស្នាលរវាងក្រុមបាល់ទាត់វ័យចាស់ឲ្យកាន់ល្អប្រសើរ ព្រមទាំងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជាពិសេសការត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤:៤៨ នាទីទាបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

សម្រាប់ការប្រកួតមិត្តភាពក្រុមបាល់ទាត់វ័យចាស់នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅស្តាតចាស់មាន ២ ប្រកួត ក្រុមបាល់ទាត់វ័យចាស់ 9NG បានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ N4 ក្នុងលទ្ធផលបច្ចេកទេស ៩ ទល់នឹង ៧ ខណៈក្រុមបាល់ទាត់វ័យចាស់ព្រះខ័នរាជស្វាយរៀងបានយកចាញ់ក្រុមបាល់ទាត់ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ៤ ។

លោក រិទ្ធ ឌីកា ប្រធានក្លិបក្រុមបាល់ទាត់វ័យចាស់ព្រះខ័នរាជស្វាយរៀងបានមានប្រសាសន៍ថា ការប្រកួតមិត្តភាពក្រុមបាល់ទាត់វ័យចាស់នេះធ្វើឡើងដើម្បីរិតចំណងមិត្តភាព សាមគ្គី និងសុខភាពរវាងក្រុមបាល់ទាត់វ័យចាស់នឹងក្រុមបាល់ទាត់វ័យចាស់ទំាងអស់ ចំពោះលទ្ធផលមិនសំខាន់សម្រាប់ការប្រកួតឡើយ។ ក្រោយពីបញ្ចប់ការមិត្តភាពចប់ និងទទួលទានអាហារសាមគ្គីជាមួយគ្នា ដើម្បីបង្កើតឲ្យមានភាពស្និតស្នាលរវាងក្រុមបាល់ទាត់វ័យចាស់ឲ្យកាន់ល្អប្រសើរ ព្រមទាំងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។

លោកបានបន្តថា ការប្រកួតមិត្តភាពក្រុមបាល់ទាត់វ័យចាស់ និងការទទួលទានអាហារសាមគ្គីជាមួយគ្នានឹងប្រព្រឹត្តរាល់ឆ្នាំដើម្បីបង្កើតចំណងមិត្តភាព សាមគ្គី និងការស្រលាញ់រាប់អានគ្នា ជាពិសេសនោះកាន់តែធ្វើឲ្យក្រុមបាល់ទាត់វ័យចាស់ចំនួន១០ ក្រុមនៅក្រុងភ្នំពេញផ្សព្វផ្សាយ និងជំរុញឲ្យយុវជនជំនាន់ក្រោយនាំគ្នាលេងកីឡាដើម្បីសុខភាព និងមិត្តភាព៕

ដោយ៖ លី ភីលីព

Most Popular

To Top