ព័ត៌មានអន្តរជាតិ

តារាម៉ូដែលកូរ៉េខាងត្បូង នាង Lee Ju-eun រងការរិះគន់ ចំពោះការស្លៀក សម្លៀកបំពាក់សិចស៊ី របស់នាងនៅទីលានប្រកួត

VN Express

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែល Lee Ju-eun អាយុ ២១ ឆ្នាំមានរហ័សនាមថា “ទេពធីតាអបអរ” កំពុងប្រឈមមុខ នឹងការរិះគន់តាមប្រព័ន្ធអ៊ីនធើណេត បន្ទាប់ពីស្លៀក សំលៀកបំពាក់បង្ហាញ ឲ្យឃើញភាពសិចស៊ីពេកក្នុងអំឡុង ពេលការសម្តែង លើកទឹកចិត្តសម្រាប់ក្រុម កីឡាបេស្បលកូរ៉េខាងត្បូង។

នាង Lee ដែលមានអ្នក តាមដានជាង ១.២ លាននាក់នៅលើបណ្តាញ Instagram ត្រូវបានគេកោតសរសើរ យ៉ាងខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូងចំពោះភាពស្រស់ស្អាត និងរូបរាងរបស់នាង។ កាលពីថ្ងៃទី ១០ ខែមេសា កន្លងទៅ នាងបានចូលរួមជាផ្លូវការជាមួយក្រុមកីឡាបេស្បល LG Twins ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុម។ រូបថតផ្សព្វផ្សាយដែល ចែករម្លែកដោយក្លឹប អ្នកលើកទឹកចិត្តបានបង្ហាញខ្លួន ក្នុងអាវរឹបដើមទ្រូវ និងខោខ្លីបង្ហាញរាងកោង របស់នាង ទាក់ទាញទាំងការសរសើរ និងការរិះគន់។

យោងតាម KBIZoom និង Koreaboo បាននិយាយថា ភាពចម្រូងចម្រាសបានចាប់ផ្តើមនៅពេលអ្នកប្រើប្រាស់នៅលើ X បានបង្ហោះរូបថតនោះ ហើយបានចោទសួរថា ហេតុអ្វីបានជាអ្នកត្រូវការសម្លៀកបំពាក់បែបនេះដើម្បីលើកទឹកចិត្ត? មើលទៅពិតជាមិនស្រួល ។ ការបង្ហោះនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយទទួលបានអ្នកចូលចិត្តជាង ១៨,០០០ និងបង្កឲ្យមានការរិះគន់។

ការរិះគន់កាន់តែខ្លាំងឡើងនៅថ្ងៃទី ១២ ខែមេសា នៅពេលនាង Lee បានសម្តែងជាលើកដំបូង របស់នាងក្នុងនាម ជាអ្នកលើកទឹកចិត្ត LG Twins នៃការប្រកួតជាមួយ Doosan Bears សម្រាប់ Korean Baseball Organization League (KBO) ។ ជាមួយការរាំសិចស៊ី និង សម្លៀកបំពាក់តឹង ណែនរបស់នាង បានធ្វើឲ្យមានការជជែកវែកញែ កអំពីឯកសណ្ឋានអ្នកលើកទឹកចិត្ត នៅឯព្រឹត្តិការណ៍កីឡាសាធារណៈ។

អ្នកបញ្ចេញមតិម្នាក់បានសរសេរថា មិនថានាងស្អាតយ៉ាងណាក៏ដោយ ក៏មិនចាំបាច់ស្លៀកសម្លៀកបំពាក់បែបនេះដែរ។ អ្នកផ្សេងទៀតបានសម្តែង ការព្រួយបារម្ភអំពីវត្តមានរបស់កុមារ និងក្មេងជំទង់នៅក្នុងកីឡដ្ឋាន។ អ្នកប្រើប្រាស់ម្នាក់ បានបញ្ចេញមតិថា “កម្រិតនៃការបង្ហាញកាន់តែអាក្រក់ទៅៗ”។

ម្នាក់ទៀតបានបន្ថែមថា មើលឯកសណ្ឋាន របស់ Doosan Bears គ្រាន់តែអាវយឺត និងខោខ្លីប៉ុណ្ណោះ ហើយពួកគេនៅ តែមើលទៅល្អ។ អ្នកប្រើប្រាស់ម្នាក់ថែមទាំងបានអះអាងថា សកម្មភានេះបានត្រឡប់មកវិញ កាលខែមិថុនា ឆ្នាំ ២០២០ ដោយជំរុញឲ្យក្រុមនេះរៀបចំឡើងវិញនូវសម្លៀកបំពាក់លើកទឹកចិត្តរបស់ខ្លួន៕

Most Popular

To Top