កីឡា

Man UTD យកឈ្នះ Athletic Club ក្នុងលទ្ធផល៤ ទល់១យប់មិញ ឡើងវគ្គផ្តាច់ព្រ័ត្រ Europa League

Goal

ក្រុមបិសាចក្រហម Man UTD បន្តធ្វើបានល្អខ្លាំងណាស់ នៅពានរង្វាន់ក្របខណ្ឌ Europa League ដោយបន្តយកឈ្នះ ការប្រកួតជើងទី២ ទៅលើក្រុម Athletic Clubក្នុងលទ្ធផល៤ ទល់នឹង១កាលពីយប់មិញ។

សរុបទាំងពីរជើង Man UTD ស៊ុតបានទៅដល់៧គ្រាប់ យកឈ្នះក្រុមអេស្បាញ ដើម្បីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប៉ះនឹងក្រុមមកពីអង់គ្លេស ដូចគ្នាគឺមាន់ខ្នាយមាស Spurs ។

៤គ្រាប់យប់មិញនេះ ធ្វើបានដោយដំបូងកីឡាករ Mason Mount នាទីទី៧២និងបន្តដោយ Casemiro នាទីទី៧៩និង Hojlund នាទីទី៨៥និងចុងក្រោយដោយ Mount ដដែលនាទីទី៩០បូក១។

គួរឲ្យដឹងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុម Man UTD និង Spurs នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភានៅទីក្រុង Bilbao ប្រទេសអេស្បាញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top