ព័ត៌មានជាតិ

រីករាយទស្សនាផ្ទាល់​ ការសម្តែងសៀក របស់ក្រុមហ្វារពន្លឺសិល្បៈ ក្នុងឱកាសគម្រប់ខួប ៣០ ឆ្នាំ របស់ណាហ្គាវើលដ៍

ភ្នំពេញ ៖ ហ្វារពន្លឺសិល្បៈ ដែលជាក្រុមសៀកសហសម័យ របស់កម្ពុជា នឹងវិលត្រឡប់មក និងផ្តល់ការសម្តែង នៅរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ដើម្បីអបអរខួបលើកទី៣០ របស់ណាហ្គាវើលដ៍ ហ្វារពន្លឺសិល្បៈ នឹងផ្តល់ជូនការសម្តែង មានការគាំទ្រ ជាលក្ខណៈអន្តរជាតិ ដែលមាន ចំណងជើងថា “មាសស” នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ រាជធានីភ្នំពេញ “មាសស” គឺជាការសម្តែងសៀក បែបកាយសម្ព័ន្ធ ការសម្តែងសិល្បៈ សិល្បៈគំនូរអង្ករកម្ពុជា និងទស្សនីយភាព ដ៏គួរឲ្យស្ញប់ស្ញែងជាច្រើនទៀត សម្រាប់ពុកម៉ែបងប្អូន និងទស្សនិកជនចូលទស្សនា និងចង់ដឹងចង់ឈ្វេងយល់អំពីកេរ ដំណែលដ៏មានតម្លៃរបស់ខ្មែរ ។

សូមអញ្ជើញទៅទស្សនា “មាសស” ជាការសម្តែងសៀក និងសិល្បៈគំនូរអង្ករកម្ពុជា ដែលរៀបរាប់អំពីដំណើររឿង សិល្បៈ និងទស្សនីយភាពដ៏អស្ចារ្យ

អង្កររបស់ខ្មែរ ត្រូវបានប្រៀបធៀប ទៅនឹងមាសពណ៌ស នឹងត្រូវយកមកបង្កើតជាគំនូរ ដ៏រស់រវើកដែលរៀបរាប់អំពីកេរ ដំណែលវប្បធម៌ ការផ្លាស់ប្តូរក្នុង សង្គម និង ការរីកចម្រើននានា ។ ទស្សនិកជននឹងបានឈ្វេងយល់ អំពីដំណើរជីវិតរបស់ក្មេងប្រុសម្នាក់ ដែលជីវិតរបស់គាត់បានផ្លាស់ប្តូរ បន្ទាប់ពីបាន ធ្វើឲ្យខូចខាត ដល់ក្បួនវេទមន្តរបស់ឪពុក របស់គាត់ដោយចៃដន្យ ។ ត្រូវបានបណ្តេញចេញពីភូមិរបស់គាត់ គាត់បានចូលទៅ ក្នុងពិភពមួយដែលអង្ករ បានក្លាយជារូបិយបណ្ណដ៏មានតម្លៃ ដែលគ្រប់គ្នាប្រជែង យក បង្កើតជាការលោភលន់ និងភាពអាត្មានិយម ។ ការសម្តែងនេះនឹងរៀបរាប់អំពីការថ្លឹងថ្លែង នៃភាពលោភលន់ និងការទូន្មានប្រៀនប្រដៅ របស់ព្រះពុទ្ធព្រមទាំងផ្តោត ទៅលើការវាយតម្លៃខ្ពស់ ទៅលើកេរដំណែល វប្បធម៌របស់ខ្មែរ ។

ការសម្តែងរយៈពេល ១ ម៉ោងនេះ ក៏មានបង្ហាញ ជូននូវសិល្បៈនៃការគូរគំនូរ ផ្ទាល់ពិសេសផងដែរ ដែលវិចិត្រករនឹងបង្កើតរូបគំនូរ ដ៏អស្ចារ្យដោយប្រើអង្ករ នៅលើឆាក ។ រូបគំនូរទាំងនេះ នឹងត្រូវដាក់លក់បន្ទាប់ពីការសម្តែងដោយប្រាក់ដែលប្រមូលបានពីការលក់ នឹងត្រូវយកទៅផ្គត់ផ្គង់ ក្រុមសៀកទាំងមូល។

ទស្សនាការសម្តែងសៀក កាយសម្ព័ន្ធលាយឡំ ជាមួយការសម្តែងសិល្បៈ របាំ និងការប្រគំតន្ត្រីផ្ទាល់ក្នុងពេលតែមួយ

ជាលើកដំបូងក្នុងរាជធានីភ្នំពេញ ទស្សនិកជននឹង បានទស្សនាការសម្តែងសៀក ដ៏អស្ចារ្យនេះពេញលេញ ដែលកាលពីមុន ការសម្តែងនេះ ត្រូវបានបង្ហាញ រយៈពេលខ្លីជាងនេះ នៅក្នុងកម្មវិធីផ្សេងៗ ។ ការសម្តែងនេះនឹងត្រូវធ្វើឡើងនៅសាលមហោស្រព NABA ដែលការសម្តែង ពិសេសនឹង ត្រូវផ្តល់ជូន ដល់សិស្សានុសិស្ស មកពីអង្គការក្រៅរដ្ឋាភិបាល និងសាលារៀន ដែលបានចូលរួមសកម្មភាពសង្គម និងការងារទំនួលខុសត្រូវ សង្គមនៅក្នុងសប្តាហ៍តែមួយ ។ បន្ទាប់មក នឹងមានការសម្តែងដែលលក់សំបុត្រសម្រាប់សាធារណជនទូទៅ ដែលការសម្តែងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង ៥ ល្ងាច ។ មានកៅអីចំនួន ៨០០ ប៉ុណ្ណោះសម្រាប់ការទស្សនាដោយទិញសំបុត្រ ។ សំបុត្រមានតម្លៃ ៤០០០០៛ (មនុស្សធំអាយុចាប់ពី ១២ ឆ្នាំ) និង ២០០០០៛ (កុមារអាយុ ៦-១១ ឆ្នាំ)។ សម្រាប់សំណួរពាក់ព័ន្ធ នឹងសំបុត្រ ឬការទិញសំបុត្រ សូមទាក់ទងទៅកាន់ ក្រុមហ្វារពន្លឺសិល្បៈ តាមរយៈលេខទូរសព្ទ ០១៥ ៤៩៩ ៤៨០ ឬ ០៩២ ២២៥ ៣២០ ។

គួរបញ្ជាក់ថា សៀកហ្វារ គឺជាផ្នែកមួយនៃក្រុមហ្វារពន្លឺសិល្បៈ ដែលការសម្តែងពណ៌នាអំពីសិល្បៈ របាំ តន្ត្រី និងសៀក។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្នុងខេត្តបាត់ដំបង ក្រុមសៀកនេះជួយលើកស្ទួយយុវជន ដែលមានជីវភាពខ្វះខាតដោយផ្តល់ការអប់រំ និងសិល្បៈដោយឥតគិតថ្លៃ។ ផ្តល់ជូនការសម្តែងជាង ៥០ នៅទូទាំងពិភពលោកដូចជា ទ្វីបអឺរ៉ុប អាហ្វ្រិក អាម៉េរិក ទ្វីបអាស៊ី និងអូស្ត្រាលី ក្រុមហ្វារបានបង្ហាញភាពច្នៃប្រតិដ្ឋ របស់កម្ពុជានៅលើឆាកអន្តរជាតិ និងរឭកដឹងគុណដល់កេរដំណែលវប្បធម៌ របស់ខ្មែរដល់ទស្សនិកជន និងអ្នកដែលស្រឡាញ់វប្បធម៌គ្រប់វ័យ ។

បង្ហាញសំបុត្ររបស់លោកអ្នក ដើម្បីទទួលបានការបញ្ចុះតម្លៃ ពិសេស ២០% ទៅលើប៊ុហ្វេពេលល្ងាចបែបខ្មែរ នៅភោជនីយដ្ឋាន 2Pangea ឬពិសាអាហារសម្រន់ និងភេសជ្ជៈដ៏សម្បូរបែប នៅភូមិវប្បធម៌ខ្មែរ តម្លៃ ៨០០០៛ ប៉ុណ្ណោះ

ក្នុងនាមជាអ្នកគាំទ្រ និងលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ ណាហ្គាវើលដ៍ បានរៀបចំការសម្តែងធំៗចំនួន ៤ ដោយក្នុងនោះមានការសម្តែងចំនួន ៣ ផ្តល់ជូនសម្រាប់សហគមន៍ ដែលជាផ្នែកមួយនៃការអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ពេញមួយខែចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។ ការសម្តែងនេះ គឺជាការសម្តែងទី៣ នៅសាលមហោស្រព NABA ។ ណាហ្គាវើលដ៍ផ្តល់ជូនការបញ្ចុះតម្លៃពិសេស ២០% សម្រាប់ទស្សនិកជន ដែលអញ្ជើញទៅពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញសំបុត្រ ឬទស្សនិកជន អាចអញ្ជើញទៅទស្សនា ភូមិវប្បធម៌ខ្មែរ ដែលមានលក់អាហារសម្រន់ និង ភេសជ្ជៈតម្លៃ ៨០០០៛ និងផលិតផលសិប្បកម្ម ម៉ាកល្បីៗក្នុងស្រុក ជាច្រើនប្រភេទ។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន និងការសម្តែងសិល្បៈក្នុង ឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានបណ្តាញសង្គម របស់ណាហ្គាវើលដ៍ជាមួយនឹងពាក្យ #NagaWorld30 ៕

Most Popular

To Top